មើលមួយភ្លែតដូចឡានបន្តុប​ពីលើគ្នា បានពិតជាឡានអគ្គិសនីថ្មីរបស់ចិន

ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​តាម​រយៈ​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​បី​ SAIC-GM-Wuling បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ម៉ូដែល E300 ដែល​នឹង​លក់​ក្រោម​ម៉ាក Baojun នៅ​ប្រទេស​ចិន។

រថយន្ត​អគ្គិសនី​ថ្មី​នេះ​គឺ​ស្ថិត​នៅ​លើ​ម៉ូដែល E100 និង E200 ដែល​វា​មាន​ការ​រចនា​រូបរាង​ប្លែក ប្រៀប​ធៀប​ជា​រថយន្ត​ថ្ងៃ​អនាគត​អ៊ីចឹង។ រថយន្ត​នេះ​មាន​ប្រវែង ២៦២៥ ម.ម មាន​ទទឹង​ ១៦៤៧ ម.ម ​មាន​កម្ពស់ ១៥៨៨ ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ ១៧៥០ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ​ថា E300 នឹង​ចេញ​លក់​នា​ឆ្នាំ​នេះ ដោយ​មាន​ប្រភេទ​កៅអី​អង្គុយ ២, ៣ និង​ ៤ កៅអី។ រថយន្ត​នេះ​គឺ​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣៩ សេះ ដែល​បាន​ថាមពល​ពី​អាគុយ ១៦,៨ គីឡូវ៉ាត់​ម៉ោង។

គេ​ប៉ាន់​ស្មាន​ថា​រថយន្ត​នេះ​នឹង​មាន​តម្លៃ​ប្រមាណ​ ៨ ៧១៧ ដុល្លារ ទៅ ១០ ១៧០ ដុល្លារ ពេល​ចេញ​លក់​នៅ​ប្រទេស​ចិន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម