មើលរចនាបថខាងក្នុងនៃឡានភីកអាប់គូប្រជែង Cybertruck ត្រៀមប្រកាសថ្ងៃទី ២៥នេះ

Lordstown Motors បាន​បង្ហាញ​រូប​គំនូរព្រាង​​នៃ​ផ្នែក​ខាង​ក្នុង​រថយន្ត​ភីកអាប់​អគ្គិសនី Endurance របស់​ខ្លួន ដែល​រថយន្ត​នេះ​ត្រៀម​នឹង​ប្រកាស​នា​ថ្ងៃ​ទី ២៥ ខែ​មិថុនា​ខាង​មុខ ចំ​ថ្ងៃ​តែ​មួយ​ជា​មួយ​នឹង Ford F-150 ជំនាន់​ថ្មី។

តាម​រយៈ​រូប​ភាព​គំនូរព្រាង​បាន​បង្ហាញ​ថា​រថយន្ត Endurance គឺ​មាន​បរិក្ខារ​ខាង​ក្នុង​​ពោរពេញ​ដោយ​បច្ចេកវិទ្យា​ទំនើប និង​ទាន់​សម័យ​ថែម​ទៀត​ផង។ ដូច​ដែល​ឃើញ​ស្រាប់ គឺ​មាន​កុងទ័រ​ប្រភេទ​ឌីជីថល​ ដែល​ភ្ជាប់​គ្នា​ជា​មួយ​នឹង​ប្រព័ន្ធ​កម្សាន្ត​​នៅ​ចំ​កណ្ដាល​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Endurance ត្រៀម​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​មករា​ឆ្នាំ​ក្រោយ ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​សម្រាប់​ទ្រទ្រង់​កង់​នីមួយៗ អាច​ផលិត​កម្លាំង​បាន​សរុប ៦០០សេះ។ ម៉ូទ័រ​ទាំង​បួន​អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៥,៥វិនាទី និង​ជិះ​បាន​ចម្ងាយ ៤០២ គ.ម ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម