ក្រុមហ៊ុនផលិតរថយន្តប្រណីត Rolls-Royce បានបង្ហាញចេញរូបរាងរថយន្ត Cullinan មួយគ្រឿង មានរចនារូបរាងពិសេសបំផុតដោយយកពណ៌ទឹកក្រូចជាគោល។ រថយន្តនេះផលិតឡើងតាមការកុម្ម៉ង់របស់លោក Michael Fux អ្នកចូលចិត្តប្រមូលទុករបស់របរពិសេសម្នាក់។
គួរដឹងថា Michael Fux មានរថយន្ត Rolls-Royce ១១ គ្រឿងរួចមកហើយនៅក្នុងឃ្លាំងរថយន្តរបស់ខ្លួន ដែលសុទ្ធតែជាប្រភេទកុម្ម៉ង់តុបតែងជាពិសេស។ Rolls-Royce Cullinan ពណ៌ទឹកក្រូចនេះ ជា Rolls-Royce ទី ១២ ហើយរបស់លោក។
ទស្សនារូបភាពខាងក្រោម ដើម្បីមើលថា Rolls-Royce Cullinan ពណ៌ទឹកក្រូចមានលក្ខណៈទាក់ទាញកម្រិតណា ៖