មើលរាងគេផង! Hyundai Kona ប្រភេទ Night Edition ថ្មី លេងខ្លួនប៉ុណ្ណឹងម៉េចដែរ?

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Kona ប្រភេទពិសេសថ្មីមួយហៅថា Kona Night Editoin សម្រាប់ស៊េរីឆ្នាំ២០២១។

SUV ខ្នាតតូច និងមានតម្លៃថោកបំផុតមួយរបស់ក្រុមហ៊ុនកូរ៉េខាងលើ នឹងចេញលក់ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិក នាខែកញ្ញាខាងមុខ ដោយក្នុងនោះមានបំពាក់មកជាមួយចង្កៀងមុខ LED, យ៉ាន់ RAYS ទំហំ ១៨អ៊ីញ និងតុបតែងខ្លួនពណ៌ខ្មៅមួយជុំតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kona Night Editoin នេះនឹងផ្តល់ជម្រើសពណ៌ចំនួន ៣ គឺ ពណ៌ខ្មៅ Ultra Black ក៏ដូចជា ពណ៌ប្រផេះ Galactic Gray និង ពណ៌ស Chalk White ផងដែរ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៥សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងមានជម្រើសប៉ុងពីរទៀតផង។

ក្រៅពីនោះ វាមានបំពាក់មុខងារជំនួយការបើកបរជាច្រើន រួមទាំង blind-spot collision warning, lane change assist និង lane keeping assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម