មើលរូបរាងភីកអាប់ Volkswagen Amarok ឆ្នាំ ២០២២ បង្កើតតាមរូប Teaser ផ្លូវការ

កាល​ពី​ដើម​សប្ដាហ៍​ Volkswagen បាន​បង្ហាញ​ចេញ​គំនូរព្រាង​នៃ​រថយន្ត​​ភីកអាប់​ Amarok ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២២ ដែល​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​ Ford Ranger ជំនាន់​បន្ទាប់​ដែរ។

ផ្អែក​តាម​​គំនូរព្រាង​ គេ​បាន​បង្កើត​រូបភាព​ Render ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ៗ​នូវ​រូបរាង​ VW Amarok ស៊េរី​ឆ្នាំ ២០២២ ដែល​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​អ្នក​ជំនាញ​ឈ្មោះ Kolesa។ រូបភាព​បង្ហាញ​ថា​ Amarok ជំនាន់​ថ្មី​នេះ មាន​រូបរាង​ខុស​ពី​ជំនាន់​បច្ចុប្បន្ន​ទាំង​ស្រុង​ ប្ដូរ​ពី​រចនាបថ​រាង​កោង មក​ជា​រចនាបថ​រាង​ជ្រុងៗ​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ខណៈ​ពេល​នេះ រថយន្ត Amarok ជំនាន់​បន្ទាប់​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត​នៅ​ឡើយ ជា​មួយ​គ្នា​នឹង Ford Ranger ជំនាន់​ថ្មី។ រថយន្ត​​ទាំង​ពីរ​នឹង​ត្រូវ​វាយ​លុក​ទីផ្សារ​អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី​ប៉ាស៊ីហ្វិក និង​អាមេរិក​ខាង​ត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម