ក្រុមហ៊ុន Lotus កំពុងតែខិតខំក្នុងការអភិវឌ្ឍរថយន្ត Evija ដែលជារថយន្តអគ្គិសនីល្បឿនលឿនមួយ ដែលចង់បើកទំព័រថ្មីនៃពិភពរថយន្តល្បឿនលឿន និងសាងកិត្តិនាមរបស់ម៉ាកអង់គ្លេសមួយនេះក្នុងសម័យថ្មីផងដែរ។
Carwow បានមានឱកាសប៉ះពាល់រថយន្ត Evija ដែលដាក់បង្ហាញនៅរោងចក្រថ្មីរបស់ក្រុមហ៊ុននៅ Norfolk ដោយតាមរយៈនេះអាចឲ្យដឹងមើលឃើញច្បាស់ៗ កាន់តែលម្អិតអំពីរថយន្តអគ្គិសនីល្បឿនលឿនដំបូងរបស់ Lotus។
រថយន្តនេះគឺមានម៉ូទ័រអគ្គិសនីចំនួនបួន ដែលទ្រាំទ្រដល់កង់នីមួយៗនៃរថយន្ត អាចផលិតកម្លាំងបាន ១៩៧៣ សេះ។ ស្ទុះពី ០-១០០ គ.ម/ម៉ ចំណាយពេលមិនដល់ ៣ នាទី ហើយអាចស្ទុះពី ០-៣០០ គ.ម/ម៉ ក្នុងពេលមិនដល់ ៩ វិនាទី និងមានល្បឿនអតិបរមា ៣២០ គ.ម/ម៉។
អាគុយរបស់រថយន្តវិញគឺមានទំហំផ្ទុក ៧០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រពេលសាកមួយពេញ។ ពេលដោតសាកជាមួយឆ្នាំងសាក ៣៥០ គីឡូវ៉ាត់ វានឹងអាចសាកពេញក្នុងពេលមិនដល់ ២០ នាទីឡើយ។
Lotus នឹងផលិតរថយន្ត Evija ត្រឹម ១៣០ គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងៗមានតម្លៃ ២,៦ លានដុល្លារ ជាមួយការផលិតគឺគម្រោងចាប់ផ្ដើមពីត្រីមាសទី ៣ ឆ្នាំនេះ។ ទស្សនាវីដេអូខាងក្រោម ៖