មើលរូបរាង Hilux ជំនាន់ថ្មី ច្នៃឡើងដោយខ្ចីការឌីហ្សាញរបស់ Land Cruiser ឆ្នាំ២០២២

រថយន្ត Toyota Hilux ជំនាន់ទី៨ បានបង្ហាញវត្តមានតាំងពីឆ្នាំ២០១៥មក ដោយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វាបានឆ្លងកាត់ការផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ។

បើតាមការលេចឭដំណឹងនាថ្មីៗនេះ រថយន្ត Hilux ជំនាន់ថ្មីត្រូវបានរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំ២០២៤ ជាមួយនឹងរចនាបថនៃការឌីហ្សាញរូបរាងថ្មី។ ទោះបីជាការឌីហ្សាញថ្មី នៅមិនទាន់មានលេចចេញជាតម្រុយក្ដី ប៉ុន្តែមានរឿងមួយអំពីរថយន្ត Hilux ជំនាន់ថ្មីដែលគេដឹងច្បាស់នាពេលនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hilux ជំនាន់ថ្មីត្រូវបានជឿជាក់ច្បាស់ថានឹងប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA-F ដូចជារថយន្ត Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ២០២២ និងរថយន្ត Tundra ជំនាន់ថ្មីដែលត្រៀមនឹងប្រកាសចេញឆាប់ៗផងដែរ។ គ្រោងឆ្អឹងនេះក៏នឹងត្រូវប្រើប្រាស់រួមគ្នាជាមួយនឹងរថយន្ត Prado, Lexus GX និង Tacoma ថែមទៀតផង។

អំពីការឌីហ្សាញរបស់ Hilux ជំនាន់ថ្មីនេះ មានអ្នកជំនាញខាង Render ឈ្មោះ Kleber Silva បានស្រមើស្រមៃរូបរាងរថយន្តជំនាន់ថ្មីនេះ ដោយបានខ្ចីការឌីហ្សាញមួយចំនួនរបស់រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ ដែលមើលទៅពិតជាសមសួនមែនទែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម