មើលរូប Render ថ្មីនៃឡានភីកអាប់ដំបូងរបស់ Hyundai

វា​កាន់​តែ​ជិត​ដល់​ពេល​ដែល​គេ​បាន​ឃើញ​រថយន្ត​ភីកអាប់​ដំបូង​របស់ Hyundai ដែល​គ្រោង​នឹង​ប្រកាស​ចេញ​ឆ្នាំ ២០២១ ខាង​មុខ​នេះ។ មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​វា​មាន​រចនាបថ​បែប​​ណា​នៅ​ឡើយ​ទេ ដោយ​កន្លង​មក​គេ​បាន​ឃើញ​វា​បើកបរ​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​ប៉ុន្តែ​មាន​ឃ្លុំ​មុខមាត់​ជិត​ឈឹង។

យ៉ាងណាក្ដី​កាល​ពី​ដើម​ខែ​កន្លង​ទៅ​​គ្រោង​ឆ្អឹង​របស់​រថយន្ត​ភីកអាប់ Hyundai ដែល​ផលិត​ចេញ​ពី​រថយន្ត​ Concept Santa Cruz នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ដំបូង​ ដែល​អាច​ឲ្យ​គេ​ដឹង​​ខ្លះៗ​អំពី​ការ​ឌីហ្សាញ​របស់​រថយន្ត។ តាម​រយៈ​រូបភាព​គ្រោង​ឆ្អឹង​នេះ អម​ជា​មួយ​រូបភាព​​​ពេល​រថយន្ត​បើកបរ​សាក​ល្បង​កន្លង​មក ក្រុម​អ្នក​ជំនាញ Render រូបភាព​រថយន្ត​ឈ្មោះ Kolesa បាន​បង្កើត​រូបភាព​ Render ​ពីរ​សន្លឹក​​នៃ​ភីកអាប់​ដំបូង​របស់ Hyundai។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ភីកអាប់​ដំបូង​របស់ Hyundai នឹង​ផលិត​នៅ​រោងចក្រ​​ក្នុង​​រដ្ឋ​ Alabama របស់ Hyundai ដែល​រំពឹង​ថា​មាន​ជម្រើស​ម៉ាស៊ីន​ពីរ។ ទី​មួយ​មាន​ចំណុះ ២,៤លីត្រ ផ្ដល់​កម្លាំង​បាន ១៨៥សេះ និង​ទី​ពីរ​ចំណុះ ២,០ លីត្រ Turbocharged អាច​ផលិត​កម្លាំង​បាន ២៣៥សេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម