មើលឡានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុនរថយន្តវៀតណាម

រថយន្ត​ Vinfast President គឺ​ជា​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​របស់​​ម៉ាក​យីហោ​រថយន្ត​វៀតណាម Vinfast ដែល​វា​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​អំឡុង​ខែ​កញ្ញា​ខាង​មុខ ដែល​អាច​មាន​​តម្លៃ​លក់​ចន្លោះ​ពី ៦ ទៅ ៧​ពាន់​លាន​ដុង (ប្រមាណ ២៥,៨ម៉ឺន ទៅ ៣០ម៉ឺនដុល្លារ)។

រថយន្ត​ Vinfast President នេះ​មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត​ Lux SA2.0 របស់ Vinfast ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​កន្លង​មក​ដែរ ប៉ុន្តែ​វា​មាន​ទំហំ​ធំ​តូច​ ហើយ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ជាង​​ផង​ដែរ។ ម៉ាស៊ីន​របស់​វា​ទំនង​ជា​ម៉ាស៊ីន Turbocharged ចំណុះ ៦,២លីត្រ ​របស់​ក្រុមហ៊ុន General Motors ដូច​នឹង​ម៉ាស៊ីន​ដែល​បាន​បំពាក់​លើ​រថយន្ត Lux V8 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ទំនង​ជា​នឹង​​ជា​គូ​ប្រជែង​របស់​រថយន្ត SUV ប្រណីតៗ​ដូច​ជា Lexus LX570 ឬ BMW X7។ នេះ​បើ​ផ្អែក​តាម​តម្លៃ​​រំពឹង​ទុក​របស់​វា ហើយ​រថយន្ត​នេះ​គ្រោង​នឹង​ផលិត​មាន​កំណត់​ត្រឹម ៥០០​គ្រឿង​ប៉ុណ្ណោះ សម្រាប់​លក់​លើ​ទីផ្សារ។

តាម​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល Vinfast បាន​បង្ហាញ គេ​ឃើញ​ថា​រចនាបថ​របស់​រថយន្ត President នេះ​គឺ​​មាន​ទាក់ទាញ​ជា​មួយ​ការ​ឌីហ្សាញ​រំលេច​ពណ៌​ខ្មៅ​ជា​មួយ​នឹង​ពណ៌​មាស។ សម្រាប់​ផ្នែក​ខាង​ក្នុង​នៅ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​នឹង​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​មិន​ចាញ់​រថយន្ត​ប្រណីត​ដទៃ​ឡើយ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម