មើលឡានភីកអាប់ថ្មីសន្លាង លក់តម្លៃមិនដល់ ១ម៉ឺនដុល្លារ

ម៉ាករថយន្តរបស់ចិនឈ្មោះថា Wuling Motor បានបង្ហាញចេញនូវរថយន្តភីកអាប់ខ្នាតតូចមួយម៉ូដែល Zhengtu ដែលអាចប្រើប្រាស់បានច្រើនមុខងារ ជាមួយតម្លៃលក់ធូរថ្លៃបំផុតគឺមានចាប់ពីប្រមាណ ៩ ០៣៣ដុល្លារប៉ុណ្ណោះ។

រថយន្តភីកអាប់នេះបើសម្រាប់ប្រភេទធម្មតាមានប្រវែងសរុប ៥១០៥ម.ម ហើយគូថខាងក្រោយរបស់វាមានប្រវែង ២០០០ម.ម។ ដោយឡែកសម្រាប់ប្រភេទ Dual Cab ដែលមានតម្លៃចាប់ពីប្រមាណ ៩ ៦៥០ដុល្លារវិញគឺមានប្រវែងសរុបវែងជាងបន្តិច ប៉ុន្តែគូថក្រោយមានប្រវែងខ្លីជាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានដំណើរការដោយម៉ាស៊ីន ១,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៩៩សេះ ហើយវាក៏មានភ្ជាប់មកជាមួយនូវមុខងារហ្វ្រាំង ABS និងមុខងារ EBD មកជាស្តង់ដារផងដែរ។ ទាក់ទងនឹងប្រអប់លេខមិនឃើញមានការបញ្ជាក់នោះទេ ប៉ុន្តែតាមរូបភាពបង្ហាញវាជាប្រអប់លេខដៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម