រថយន្ត Lexus LC 500 Convertible បានចេញមុខជាផ្លូវការកាលពីឆ្នាំមុន ដែលវាមានលក់តម្លៃចាប់ពី ១០១ ០០០ដុល្លារ ជារថយន្តដែលមានតម្លៃថ្លៃមួយសម្រាប់ម៉ាកយីហោ Lexus។ នេះមិនទាន់គិតលើការបន្ថែម Option ខ្លះៗផង។
យ៉ាងណាក្ដី មានរថយន្ត Lexus LC 500 Convertible ស៊េរីឆ្នាំ ២០២១ ដ៏ពិសេសមួយ អាចលក់បានតម្លៃថ្លៃមហាសាល។ មានអ្នកហ៊ានចំណាយរហូតដល់ ២លានដុល្លារ ដើម្បីទិញយក Lexus LC 500 Convertible ឆ្នាំ ២០២១ មួយគ្រឿងដំបូងគេដែលរំកិលខ្លួនចេញពីរោងចក្រផលិត។
តាមពិតទៅរថយន្ត Lexus LC 500 Convertible ឆ្នាំ ២០២១ ដ៏ពិសេសនេះត្រូវលក់បានក្នុងពិធីដេញថ្លៃ Barett-Jackson Scottsdale កាលពីដើមឆ្នាំ ដែលវាទើបបានផលិតរួចរាល់កាលពីថ្មីៗនេះ ដើម្បីដឹកជញ្ជូនដល់ម្ចាស់របស់វាដែលមានឈ្មោះថា Kent Stevinson៕