រថយន្ត SUV ចំនួនបួនរួមមាន Audi Q7, Volkswagen Touareg, Toyota Land Cruiser និង Land Rover Discovery ត្រូវបានការងារ Carwow ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស យកមកសាកល្បងសមត្ថភាពគ្នាលើការអូសទាញ ដោយចង់ដឹងមួយណាខ្លាំងដាច់គេ។
Audi Q7 និង Volkswagen Touareg គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដោយផលិតលើគ្រោងឆ្អឹងដូចគ្នា និងប្រើម៉ាស៊ីន Turbodiesel V6 ៣,០ លីត្រ ដែលផលិតបានកម្លាំង ២៨៦ សេះដូចគ្នាទៀតផង។ ខុសគ្នាត្រង់ថាទម្ងន់របស់ Q7 គឺធ្ងន់ជាង Touareg ចំនួន ៩៥ គីឡូក្រាម។
ក្នុងការប្រកួតឃើញថារថយន្តអាល្លឺម៉ង់ទាំងពីរមិនមែនជាគូប្រជែងរបស់ Land Rover Discovery ឡើយ។ មុនពេលដែល Mat Watson ចង់បោះបង់ការប្រកួតជាមួយ Land Rover គេបានយករថយន្តមួយទៀតមកសាកល្បងជាមួយឡាន SUV របស់អង់គ្លេស នោះគឺ Toyota Land Cruiser ប៉ុន្តែវានៅតែខ្សោយជាង Land Rover Discovery។ ទស្សនាវីដេអូខាងក្រោម ៖