មើល Land Rover Defender បញ្ចេញក្បាច់សាហាវៗ ក្នុងវីដេអូខ្លីថ្មីនៃរឿង James Bond

ខណៈ​ដែល​ Land Rover រៀប​ចំ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ដឹក​ជញ្ជូន​រថយន្ត​ Defender ជំនាន់​ថ្មី​ដល់​អតិថិជន ក្រុមហ៊ុន​បាន​បង្ហាញ​នូវ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​ខ្លី​មួយ​បង្ហាញ​អំពី​ក្បាច់​អស្ចារ្យ​ជា​ច្រើន​របស់​រថយន្ត។

វីដេអូ​ពាណិជ្ជកម្ម​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​​ពេញ នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ដែល​ត្រូវ​បាន​ផ្សាយ​ខ្លះៗ​ជា​មុន​លើ YouTube បង្ហាញ​អំពី​ក្បាច់​ជា​ច្រើន​​ធ្វើ​ឡើង​ដោយ​​រថយន្ត​ Defender ក្នុង​ខ្សែ​ភាពយន្ត​ James Bond វគ្គ​ចុង​ក្រោយ ដែល​មាន​ចំណង​ជើង​ថា “No Time To Die”។ បញ្ជាក់​ថា​វីដេអូ​នេះ នឹង​មិន​​មែន​ជា​អ្វី​ដែល​អ្នក​នឹង​ឃើញ ​​ចាប់​ពី​ខែ​មេសា ឆ្នាំ ២០២០ ពេល​ភាព​យន្ត​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នោះ​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​បង្ហាញ​សមត្ថភាព​ទាំង​នេះ តាម​ពិត​គឺ​ជា​ការ​ហាត់​សម​សម្រាប់​វគ្គ​ដេញ​តាម​ក្នុង​ឈុត​មួយ​នៃ​ភាព​យន្ត។ ប៉ុន្តែ​យ៉ាងណា​វា​បាន​បង្ហាញ​អំពី​ភាព​អស្ចារ្យ​របស់ Land Rover Defender ពេល​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ជា​ច្រើន​ប្រភេទ។ ទស្សនា​វីដេអូ​ដូច​ត​ទៅ ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម