មេធំថ្មីរបស់ Toyota ចង់ផលិតរថយន្តដើរដោយថាមពលចំហាយទឹកជាជាងអគ្គិសនីសុទ្ធ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ Automotive News បានឲ្យដឹងថា នាយកប្រតិបត្តិថ្មីរបស់ Toyota ដែលគ្រោងនឹងចូលកាន់តំណែងខាងមុខលោក Koji Sato បាននិយាយនៅក្នុងកម្មវិធី Endurance Race ថាគាត់មានបំណងនៅពេលដែលគាត់ចូលកាន់តំណែងជា CEO របស់ Toyota គឺការស្វែងរកដំណោះស្រាយថ្មីដែលមិនមែនជារថយន្តអគ្គិសនីសុទ្ធ។

លោកបាននិយាយថា “យើងចង់ធានាថាថាមពលអុីដ្រូសែន FCEV គឺជាដំណោះស្រាយដែលអាចធ្វើទៅបាន។ យើងត្រូវការខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ហើយយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្កើតថាមពលជំនួស វា​ក៏​ត្រូវ​បាន​គួប​ផ្សំ​ជាមួយ​រថយន្ត​កូនកាត់ hybrid និង​រថយន្ត​អគ្គិសនី​ជាមួយនឹង​ផលិត​​ដើម្បី​បំពេញតម្រូវការដើម្បីឆ្លើយតបនឹងភាពខុសគ្នានៅក្នុងទីផ្សារផ្សេងៗគ្នា”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដា រថយន្ត Toyota Mirai តំណាងឱ្យផលិតផលថាមពលអុីដ្រូសែនសុទ្ធ ដែលជាម៉ូដែលតែមួយគត់របស់ក្រុមហ៊ុន Toyota ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ហើយត្រូវបានលក់តែនៅក្នុងរដ្ឋ California ប៉ុណ្ណោះ។ ក្នុងនោះ ម៉ូដែលនេះក៏បន្តជោគជ័យនៃការចាប់ផ្តើម Mirai ជំនាន់ទី ២ ដែលបានអាប់ដេតនៅឆ្នាំ ២០២០ ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមឆ្នាំ ២០២២ រថយន្ត Toyota Mirai ចំនួន ២ ០៩៤ គ្រឿងត្រូវបានលក់នៅសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota មានរថយន្តអគ្គិសនីតែមួយគត់នៅក្នុងសហរដ្ឋអាមេរិកគឺ bZ4x និងរថយន្តអគ្គិសនី bZ3 EV បានផលិតរួមគ្នាជាមួយក្រុមហ៊ុន BYD នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម