
នៅក្នុងការសម្ភាសថ្មីមួយរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leapmotor លោក Zhu Jiangming ក្នុងពេលថ្មីៗនេះ បានបង្ហាញចេញនូវទស្សនវិស័យដ៏ធំមួយរបស់ខ្លួនទៅលើវិស័យឧស្សាហកម្មរថយន្តនាពេលអនាគត ដោយលោកបាននិយាយថា ក្នុងពេលអនាគត រថយន្ត SUV អគ្គិសនីខ្នាតមធ្យម ដល់ខ្នាតធំ ដែលមានលក់នៅលើទីផ្សារ អាចនឹងមានតម្លៃលក់ត្រឹមតែ ៧ ០០០ ដុល្លារ ប៉ុណ្ណោះ បើប្រៀបធៀបនឹងតម្លៃបច្ចុប្បន្ន។
ក្នុងនោះ លោកបានបញ្ជាក់ថា កាលដែលតម្លៃលក់រថយន្តអាចធ្លាក់ចុះសល់ត្រឹមតែពី ៧ ០០០ ដុល្លារ ទៅ ៨ ០០០ ដុល្លារ បែបនេះនោះ គឺដោយសារតែការរីកចម្រើននៃផ្នែកបច្ចេកវិទ្យាដូចជាឈីប អាគុយ និងសង្វាក់ផលិតកម្មផ្សេងៗទៀតជាដើម។
គួរបញ្ជាក់ថា ទាំងនេះគ្រាន់តែជាការយល់ឃើញរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Leapmotor លោក Zhu Jiangming ប៉ុណ្ណោះ ចំណែករឿងតម្លៃលក់រថយន្តនាពេលអនាគតមានការកើនឡើង ឬថយចុះនោះ មានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕