មេធំ Isuzu បញ្ជាក់ថា ​រថយន្ត​អគ្គិសនី​ថ្មី​នឹង​ត្រូវ​ផ្អែកទៅលើភីកអាប់ Isuzu D-Max

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងនឹងបោះជំហានចូលទីផ្សារររថយន្តអគ្គិសនីជាមួយនឹងម៉ូដែលថ្មីដែលត្រូវបានគេរាយការណ៍ថានឹងមកដល់ក្នុងឆ្នាំ ២០២៥ ដោយភីកអាប់នឹងក្លាយជាផលិតកម្មដំបូងរបស់ Isuzu ហើយនឹងត្រូវបានផលិតនៅក្នុងប្រទេសថៃ ទោះបីជាការចេញលក់នឹងចាប់ផ្តើមពីទីផ្សារអឺរ៉ុបក៏ដោយ។

ជាមួយគ្នានេះ យោងតាមការ​បញ្ជាក់​ជា​ផ្លូវ​ការ​សម្រាប់អគ្គិសនីរបស់លោក Shinsuke Minami ប្រធាន​ក្រុមហ៊ុន Isuzu និង COO អំឡុង​ពេល​សម្ពោធ​រថយន្ត D-Max កែ​មុខមាត់ថ្មី​នៅ​ទីប្រទេស​ថៃ បាននិយាយថា “Isuzu កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចបាននៅសង្គមអព្យាក្រឹតកាបូន។ ឆ្ពោះទៅមុខ ក្រុមហ៊ុន Isuzu គ្រោងនឹងផលិតរថយន្តភីកអាប់អគ្គិសនីសុទ្ធ Pickup BEV (Battery Electric Vehicle) នៅក្នុងប្រទេសថៃ ហើយនឹងដាក់បង្ហាញ​ជា​លើក​ដំបូង​នៅ​អឺរ៉ុប ហើយ​បន្ទាប់​​ដាក់​បង្ហាញជា​បណ្តើរៗ​ដោយ​បំពេញ​តាម​តម្រូវការ​ទីផ្សារ​នីមួយៗ រួម​ទាំង​ប្រទេស​ថៃ»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលសេចក្តីប្រកាសព័ត៌មានមិននិយាយអ្វីអំពីម៉ូដែលដែលនឹងមកដល់នោះ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបង្ហាញថា វានឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធរបស់ភិកអាបើ Isuzu D-Max ។ បន្ថែមពីនេះ បើយោងតាមគេហទំព័រ ​​Nikkei Asia ការបង្ហាញដំបូងនៃរថយន្តភីកអាប់អគ្គិសនីត្រូវបានគេរំពឹងថានៅដើមឆ្នាំ ២០២៥ ដោយទីផ្សារតំបន់អឺរ៉ុបទំនងជានឹងទទួលក្រោយទីផ្សារអាស៊ីអាគ្នេយ៍ និងអាចជាទីផ្សារប្រទេសចិនដែលជាទីផ្សារទទួលបានប្រជាប្រិយភាពខ្លាំងលើភីកអាប់អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម