មេធំ Mercedes-Benz ថា G-Class ប្រើអគ្គិសនីសុទ្ធខ្នាតតូច នឹងមកដល់នាពេលខាងមុខនេះ

[បរទេស] យោងតាមការបញ្ជាក់ច្បាស់ៗពីប្រធានក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសអាឡឺម៉ង់ Mercedes-Benz លោក Ola Kallenius បានឲ្យដឹងថា រថយន្ត Mercedes-Benz G Class ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធខ្នាតតូចគ្រោងនឹងបង្ហាញខ្លួននៅប៉ុន្មានឆ្នាំក្រោយទៀត ។

ខណៈពេលដែលព័ត៌មានលម្អិតត្រូវបានគេដឹងអំពីម៉ូដែលថ្មីនៅដំណាក់កាលដំបូងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Mercedes លោក Ola Källenius បាននិយាយថាទៅកាន់គេហទំព័រ CNBC ថា រថយន្តនេះនឹងមកដល់ក្នុងរយៈពេលពីរបីឆ្នាំទៀត ប៉ុន្តែបានបន្ថែមថាក្រុមហ៊ុនមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ពេលណានោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា តាមរូបភាព teaser ដែលចែករំលែកតាមអ៊ីនធឺណិតដោយ Auto Express បង្ហាញពីគ្រោងនៃរថយន្តថ្មី ដែលបញ្ជាក់ថាវានឹងមានរូបរាងប្រអប់ស្រដៀងទៅនឹង G-Class ធម្មតា ប៉ុន្តែគ្រាន់តែមានទំហំតូចជាងប៉ុណ្ណោះ ហើយនឹងត្រូវបានគេហៅថា g-Class ជាជាង G-Class ដែលសំដៅទៅលើទំហំតូចជាងរបស់វា។

ក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមអំពី G-Class ខ្នាតតូចបានលេចចេញជាថ្មីនៅដើមឆ្នាំនេះ បន្ទាប់ពីប្រព័ន្ធផ្សព្ធផ្សាយរបស់អាឡឺម៉ង់បានអះអាងថា ម៉ូដែលបែបនេះកំពុងត្រូវបានត្រៀមសម្រាប់ការចេញលក់នៅឆ្នាំ ២០២៦។ លើសពីនេះ តាមប្រភពដដែលបានអះអាងថា រថយន្តនេះនឹងផលិតតឡើងនៅលើគ្រោងឆ្អឹង MMA platform ដោយមានតែប្រភេទអគ្គិសនីសុទ្ធប៉ុណ្ណោះ ជាមួយនឹងស្ថាបត្យកម្មអគ្គិសនី 800-volt electrical archtiteture មានទំហំតូចដូចរថយន្ត Suzuki Jimny ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម