[បរទេស] កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានបង្ហាញឲ្យដឹងថា រថយន្តប្រើអគ្គិសនីសុទ្ធ (EVs) អាចចាប់យកបានត្រឹមតែ ៣០% ប៉ុណ្ណោះនៃចំណែកទីផ្សាររថយន្តនាពេលអនាគត ខណៈរថយន្តប្រើម៉ាស៊ីនកូនកាត់ Hybrid និងរថយន្តប្រើម៉ាស៊ីនអ៉ីដ្រូសែននឹងមាន ៧០% ។
ក្នុងនោះ លោក Toyoda ជឿជាក់ថា រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ EV មិនមែនជាដំណោះស្រាយដ៏ល្អបំផុតនោះទេ ដោយសារតែមនុស្សជាច្រើនខ្វះអគ្គិសនីប្រើប្រាស់ ហើយដោយសារតែការផលិតពួកវាបង្កើតឧស្ម័ន CO2 ច្រើនជាងការផលិតរថយន្តដែលប្រើសាំងផងដែរ ។ លើសពីនេះ សម្រាប់ឧស្សាហកម្មដឹកជញ្ចូនផ្លូវឆ្ងាយ គឺមិនអាចប្រើប្រាស់អគ្គិសនីសុទ្ធទាំងអស់បានទេ។
គួរឲ្យដឹងថា លោក Akio Toyoda ក៏បានធ្វើការប្រឆាំងជាយូរមកហើយនៅគោលនយោបាយដែលតម្រូវឲ្យប្តូរទៅប្រើប្រាស់អគ្គិសនីសុទ្ធទាំងអស់នាពេលអនាគតផងដែរ ៕