មេធំ Toyota បញ្ជាក់ថា រថយន្តប្រភេទ HEV បញ្ចេញឧស្ម័នពុលតិចជាងរថយន្តប្រភេទ EV

[បរទេស] ជាច្រើនឆ្នាំមកនេះ លោក Akio Toyoda ប្រធានក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែប្រកាន់ខ្ជាប់នៅទស្សនៈរបស់គាត់ដែលថា ការប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធទាំងស្រុងមិនមែនជាយុទ្ធសាស្ត្រត្រឹមត្រូវនោះទេ ហើយការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ BEV នឹងមានផលវិបាកយ៉ាងធំធេងនៅទូទាំងឧស្សាហកម្មរថយន្តទាំងមូល។

ក្នុងនោះ ចៅប្រុសរបស់ស្ថានិកក្រុមហ៊ុន Toyota រូបនេះ នៅតែជឿជាក់ថា ការងាររាប់លាននៅក្នុងខ្សែច្រវាក់ផលិតកម្មអាចមានហានិភ័យប្រសិនបើរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) ត្រូវបានបញ្ឈប់លឿនពេក ហើយទាក់ទងនឹងបរិស្ថានវិញ គាត់ទទូចថា រថយន្តប្រភេទកូនកាត់ Hybrid នៅតែល្អជាងរថយន្តអគ្គិសនីអគ្គីសនីសុទ្ធ (BEVs)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកបានអះអាងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានលក់រថយន្តប្រភេទកូនកាត់ Hybrid បានប្រហែលចំនួន ២៧លានគ្រឿង គិតចាប់តាំងពីម៉ូដែល Prius ជំនាន់ទី ១ ដែលបានដាក់លក់ក្នុងឆ្នាំ ១៩៩៧ ហើយរថយន្តកូនកាត់ទាំងនេះមានការបញ្ចេញកាបូនឌីអុកស៊ីត ដែលជាឧស្ម័នពុល ស្មើនឹងរថយន្តអគ្គីសនីសុទ្ធ (BEVs) ចំនួនតែជាង ៩លានគ្រឿងប៉ុណ្ណោះ ប្រសិនបើអ្នកពិចារណាការផលិតរថយន្ត និងអាគុយ។ មិនត្រឹមតែប៉ុណ្ណោះ លោក Akio Toyoda បន្ថែមថា រថយន្ត​អគ្គិសនី​សុទ្ធតែ​ ១គ្រឿង​មាន​ការ​បំភាយ​ឧស្ម័ន​ស្មើរថយន្តប្រភេទ Hybrid ចំនួន ៣​គ្រឿង។

បន្ថែមពីលើនេះ លោក Akio Toyoda បានពន្យល់ថា “ប្រសិនបើយើងផលិតរថយន្តអគ្គីសនីសុទ្ធ BEVs ចំនួន ៩លានគ្រឿង នៅក្នុងប្រទេសជប៉ុន ការបំភាយកាបូនពិតជានឹងកើនឡើង មិនមែនថយចុះទេ។ មូលហេតុគឺបណ្តាញអគ្គិសនីរបស់ប្រទេសជប៉ុនពឹងផ្អែកលើរោងចក្រថាមពលកំដៅ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម