[បរទេស] ប្រធានក្រុមហ៊ុនផលិតរថយន្ត Toyota លោក Akio Toyoda បានធ្វើការព្រមានថា ការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធទាំងស្រុង (EV-Only) នឹងអាចនាំឲ្យមនុស្សបាត់បង់ការងាររាប់លាននាក់នៅក្នុងឧស្សាហកម្មរថយន្តនាពេលអនាគត ។
ក្នុងនោះលោក Toyoda និយាយថា មានមនុស្ស ៥,៥ លាននាក់ដែលប្រកបការងារក្នុងឧស្សាហកម្មរថយន្តនៅក្នុងប្រទេសជប៉ុន ក្នុងចំណោមពួកគេគឺជាអ្នកដែលធ្វើការទាក់ទងនឹងម៉ាស៊ីនជាយូរមកហើយ ប្រសិនបើរថយន្តអគ្គិសនីក្លាយជាជម្រើសតែមួយគត់ រួមទាំងអ្នកផ្គត់ផ្គង់របស់យើង ការងាររបស់មនុស្សទាំងនោះនឹងត្រូវបាត់បង់។
លើសពីនេះ លោកក៏បានរិះគន់អ្នកនយោបាយចំពោះការជំរុញរបស់ពួកគេសម្រាប់រថយន្តអគ្គិសនីសុទ្ធ EV និងបានអះអាងថាប្រទេសជប៉ុននឹងអស់ភ្លើងប្រើប្រាស់នៅរដូវក្តៅប្រសិនបើរថយន្តទាំងអស់ប្តូរទៅប្រើប្រភេទអគ្គិសនីសុទ្ធ។ ផ្ទុយទៅវិញ លោកបាន តស៊ូមតិសម្រាប់ផ្លូវដែលមានតុល្យភាពជាងមុនឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ដែលរួមមានរថយន្តកូនកាត់ Hybrid និងរថយន្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ការងារ និងរក្សាស្ថិរភាពឧស្សាហកម្ម ៕