មេធំ Xiaomi ថា ខ្លួនប្រើពេលតែ ៣ឆ្នាំផលិតរថយន្តបានសម្រេច ខណៈ Apple ប្រើពេលជាង ១០ឆ្នាំនៅតែមិនអាច

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន Apple បានសម្រេចចិត្តលុបចោលគម្រោងក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ដែលក្រុមហ៊ុនបានចំនាយពេលអភីវឌ្ឃន៍អស់រយៈពេល មួយទសវត្សរ៍ ដោយការសម្រេចចិត្តនេះ ធ្វើឲ្យប្រធានក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយចំនួនមានការភ្ញាក់ផ្អើរយ៉ាងខ្លាំង ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយចំនួនដូចជា Nio, Li Auto និង Xiaomi មានភាពវិជ្ជមានចំពោះការសម្រេចចិត្តនេះ ដោយជឿថា Apple នឹងផ្តោតលើបច្ចេកវិទ្យា AI ជំនួសវិញ។ លើសពីនេះ លោក Li ប្រធានក្រុមហ៊ុន Li Auto បានអះអាងថា ប្រសិនបើ Apple អាចគ្រប់គ្រងនាំយក AI ទៅកាន់អ្នកប្រើប្រាស់ជាមធ្យម នោះវានឹងក្លាយទៅជាក្រុមហ៊ុនមានតម្លៃរហូតដល់ ១០ ពាន់ពាន់លានដុល្លារ ($10 trillion) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ លោក Lei ប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា យើងដឹងថាវាលំបាកប៉ុណ្ណាក្នុងការផលិតរថយន្ត ប៉ុន្តែយើងនៅតែបង្កើតជម្រើសយុទ្ធសាស្រ្តដ៏រឹងមាំដែលមិនគួរឱ្យជឿកាលពី ៣ ឆ្នាំមុន ហើយបច្ចុប្បន្ន យើងអាចផលិតរថយន្តដ៏អស្ចារ្យមួយដែលមានឈ្មោះថា SU7 សម្រាប់អ្នកគាំទ្ររបស់ពួកយើង ខណៈ Apple ជាក្រុមហ៊ុនឈានមុខគេ ប៉ុន្តែប្រើរយៈពេល ១០ឆ្នាំ នៅតែមិនអាចផលិតរថយន្តបាន ។

គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក៏ដោយ Apple មិនចាកចេញពីឧស្សាហកម្មរថយន្តទាំងស្រុងនោះទេ ព្រោះពួកគេនៅតែកំពុងអភិវឌ្ឍប្រព័ន្ធតភ្ជាប់ CarPlay system ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម