[បរទេស] កាលពីពេលថ្មីៗនេះ ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng Motor បានបង្ហាញពីគោលដៅសំខាន់របស់ក្រុមហ៊ុន សម្រាប់នៅក្នុងឆ្នាំ ២០២៥ ដើម្បីប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV ដែលរំពឹងថាសង្គ្រាមតម្លៃនឹងចាប់ផ្ទុះឡើង ។
គួរឲ្យដឹងថា ក្រុមហ៊ុន XPeng បច្ចុប្បន្នមានម៉ូដែលអគ្គិសនីសុទ្ធទាំងអស់ចំនួន ៧ម៉ូដែល រួមទាំង MONA M03 ថ្មីដែលបានដាក់បង្ហាញចេញនៅឆ្នាំ ២០២៤ ។ លើសពីនេះ ក្រុមហ៊ុនបានបង្កើតបណ្តាញសាកថ្ម EV និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្មសិទ្ធផ្ទាល់ខ្លួន ហើយក៏មានដៃគូអាជីវកម្មដែលការធ្វើដំណើរតាមអាកាស eVTOL រួមទាំងគំរូរថយន្តហោះទៀតផង។
ជាមួយគ្នានេះ សម្រាប់នៅឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួួនេះ សម្លឹងរកការបន្តបង្កើតនៅសន្ទុះដែលខ្លួនទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន XPeng Motor នៅតែមានកន្លែងសម្រាប់ការកែលម្អសម្រាប់ក្រុមហ៊ុនផលិតរថយន្តដើម្បីរក្សាការប្រកួតប្រជែង និងក្នុងវិធីជាច្រើនក្នុងការដឹកនាំឧស្សាហកម្មនៅក្នុងប្រទេសចិន បើយោងតាមស្ថាបនិកក្រុមហ៊ុនដោយផ្ទាល់ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន XPeng Motors ក៏បានពង្រីកទផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកដូចជាតំបន់អឺរ៉ុបផងដែរ ៕