មេ BMW ចេញមកដាក់ចំៗអោយ Tesla ចំពោះមហិច្ឆតាមួយនេះ

កាលពីខែមុនក្រុមហ៊ុន Tesla បាននិយាយថាខ្លួនរំពឹងថានឹងមានការកើនឡើង ៥០ ភាគរយនៅក្នុងឆ្នាំខាងមុខជាពិសេសឆ្នាំនេះដែលក្រុមហ៊ុនផលិតរថយន្តអាមេរិក ជឿជាក់ថាខ្លួនអាចសម្រេចបាននូវអត្រាកំណើនកាន់តែខ្ពស់ជាងឆ្នាំ ២០២០ ដែលមានចំនួន ៣៦ ភាគរយ។ កាលពីឆ្នាំមុនក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាលក់ជាមួយនឹងការលក់ជាសកលបានជិតកន្លះលានគ្រឿង។

ឆ្លើយតបទៅនឹងមហិច្ឆិតារបស់ក្រុមហ៊ុន Tesla អគ្គនាយកក្រុមហ៊ុន BMW លោក Oliver Zipse បាននិយាយថាវាមិនងាយស្រួលទេសម្រាប់ក្រុមហ៊ុន Tesla ដើម្បីរក្សាសន្ទុះរបស់ខ្លួន នៅពេលដែលក្រុមហ៊ុនផលិតរថយន្តដទៃៗកំពុងធ្វើការវិវឌ្ឍទៅកាន់រថយន្តអគ្គិសនី នាពេលអនាគត។ នេះជាសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិអាឡឺម៉ង់នៅឯសន្និសីទបច្ចេកវិទ្យា DLD All Stars កាលពីដើមសប្តាហ៍នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការអត្ថាធិប្បាយរបស់លោក Zipse កើតឡើងពីការពិតដែលថាក្រុមហ៊ុ​នផលិតរថយន្តកាន់តែច្រើនឡើងៗ កំពុងវិនិយោគយ៉ាងខ្លាំងលើរថយន្តអគ្គិសនី។ ក្រៅពី BMW, Mercedes-Benz, Audi, Porsche, Volkswagen, Ford និងម៉ាកជាច្រើនទៀតពួកគេបាន និងកំពុងអភិវឌ្ឍទៅលើរថយន្តយន្តអគ្គិសនីរបស់ខ្លួន ដោយហេតុនេះវាបានបង្កើនសម្ពាធទៅលើក្រុមហ៊ុន Tesla ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

 

មេដឹកនាំនៃក្រុមហ៊ុនផលិតរថយន្តធំៗ កម្រផ្តល់យោបល់ដោយផ្ទាល់អំពីដៃគូប្រកួតប្រជែង ដូច្នេះការនិយាយរបស់នាយកប្រតិបត្តិ BMW អំពីផែនការកំណើនរបស់ក្រុមហ៊ុន Tesla ឆ្លុះបញ្ចាំងថាក្រុមហ៊ុនមានទំនុកចិត្តក្នុងការអភិវឌ្ឍផ្នែកអគ្គិសនី និងផ្នែកបច្ចេកវិទ្យា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតផ្សេងទៀត។

ការអត្ថាធិប្បាយខាងលើរបស់លោក Zipse បានកើតឡើងនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែធ្នូឆ្នាំ ២០២០ ។ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកបានឡើងដល់ ៨៨៣ ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃទី ២៦ ខែមករាហើយបានធ្លាក់ចុះជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះដល់ ៦១៩ ដុល្លារក្នុងមួយហ៊ុន។

បន្ថែមពីលើសម្ពាធប្រកួតប្រជែងដែលកំពុងកើនឡើងពីក្រុមហ៊ុនផលិតរថយន្តយក្ស និងព័ត៌មានដែល Apple គ្រោងនឹងអភិវឌ្ឍរថយន្តអគ្គិសនី ដែលជាមូលហេតុមួយទៀត នៃការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្វើអោយរថយន្ត sedan Model 3 និង Model Y លែងមានការផលិតបន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម