ការចុះផ្សាយរបស់សារព័ត៌មាន Autonews Europe បានឲ្យដឹងថា Volkswagen Group បានចាត់តាំងលោក Stephan Winkelmann ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Bugatti ឲ្យកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Lamborghini មួយទៀត។
លោក Stephan ដែលបានកាន់តំណែងនៅ Bugatti អស់រយៈពេល ៣ឆ្នាំមកហើយនោះ នឹងឡើងកាន់មុខតំណែងជាន់ខ្ពស់មួយទៀតនៅ Lamborghini ឆាប់បំផុតគឺនៅថ្ងៃទី១ ខែធ្នូ ខាងមុខ។ លោកនឹងឡើងកាន់តំណែងជំនួសនាយកប្រតិបត្តិការ Lamborghini បច្ចុប្បន្ន គឺលោក Stefano Domenicali ដែលលោក Stefano នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិ Formula One នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ខាងមុខ។
គួរដឹងថាលោក Stephan ធ្លាប់កាន់តំណែងជានាយកប្រតិបត្តិ Lamborghini ម្ដងរួចមកហើយ គឺកាលចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៦ ដែលមានន័យថានេះជាលើកទីពីរហើយដែលលោក Stephan ឡើងកាន់តំណែងនេះ៕