មេ Lamborghini ថា អ្នកស្នងតំណែង Aventador នឹងប្រើម៉ាស៊ីន V12 ថ្មីសន្លាង

នាយកប្រតិបត្តិក្រុមហ៊ុន Lamborghini លោក Stephan Winkelmann បានបញ្ជាក់ថា អ្នកស្នងតំណែងរថយន្ត Aventador នឹងបំពាក់ម៉ាស៊ីន V12 ថ្មីសន្លាង។

គេបានដឹងរួចជាយូរមកហើយថា Aventador គឺជារថយន្តបំពាក់ម៉ាស៊ីន V12 ចុងក្រោយបង្អស់ដែល Lamborghini បានផលិត ដោយមិនមានជំនួយពីប្រព័ន្ធអគ្គិសនីអ្វីឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ មានពាក្យចចាមអារ៉ាមជាច្រើនអះអាងថា រថយន្តថ្មីដែលជាអ្នកស្នងតំណែង Lamborghini Aventador នឹងប្រើម៉ាស៊ីន Hybrid ដែលស្រដៀងទៅនឹងរថយន្ត Lamborghini Sian។ ប៉ុន្តែក្នុងអំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ លោក Winkelmann បានបដិសេធវាចោលតែម្តង។

យោងតាមលោក Winkelmann បានឲ្យដឹងថា Lamborghini បានចម្រាញ់រាល់ថាមពលទាំងអស់ចេញពីម៉ាស៊ីនចំណុះ ៦,៥លីត្រ V12 របស់ខ្លួនបច្ចុប្បន្ន ហើយអ្នកស្នងតំណែង Aventador នឹងប្រើម៉ាស៊ីន V12 ថ្មី។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា វានឹងមិនប្រើបច្ចេកវិទ្យាដូចលើរថយន្ត Lamborghini Sian ឡើយ។

ស្របពេលដែលអ្នកស្នងតំណែង Aventador នឹងប្រើម៉ាស៊ីនថ្មី វាក៏នៅតែរក្សាប្រព័ន្ធបើកបរប៉ុងពីរ (all-wheel drive) និងប្រព័ន្ធចង្កូតវិលកង់ទាំង៤ (four-wheel steering) ផងដែរ។ មិនតែប៉ុណ្ណោះ វានឹងប្រើគ្រោងឆ្អឹង carbon fiber ដើម្បីកាត់បន្ថយទម្ងន់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម