មេ Tesla ជឿជាក់ថានឹងអាចដាក់ដំណើរការប្រព័ន្ធបើកបរស្វ័យប្រវត្តិឆ្នាំក្រោយ

លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ធ្វើ​ការ​អះអាង​យ៉ាង​ជឿជាក់​ថា​ក្រុមហ៊ុន​នឹង​អាច​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ដល់​អតិថិជន​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ។

អំឡុង​ពេល​​ទទួល​យក​រង្វាន់ Axel Springer កាល​ពី​ថ្មីៗ​នេះ​នៅ​អាល្លឺម៉ង់​ លោក Elon Musk បាន​និយាយ​ដូច​នេះ​ថា ៖ “ខ្ញុំ​ពិត​ជា​មាន​ជំនឿជាក់​ខ្លាំង​ក្នុង​ការ​បញ្ចេញ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ជូន​ដល់​អតិថិជន​របស់ Tesla នៅ​ឆ្នាំ​ក្រោយ​នេះ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ថា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ លោក​នាយក​ប្រតិបត្តិ​រូប​នេះ​ធ្លាប់​និយាយ​ម្ដង​រួច​មក​ហើយ​ថា​ក្រុមហ៊ុន​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​​នៅ​ដំណាច់​ឆ្នាំ ២០២០ នេះ។

កាល​ពី​ឆ្នាំ ២០១៩ លោក Elon Musk បាន​អះអាង​ថា​​អាច​នឹង​មាន​រថយន្ត​តាក់ស៊ី Tesla បើកបរ​ស្វ័យប្រវត្តិ​ទាំង​ស្រុង​ចំនួន ១​លាន​គ្រឿង ដំណើរ​ការ​លើ​ដង​ផ្លូវ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ​លទ្ធផល​ជាក់​ស្ដែង​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម