ម៉ាករថយន្ត Infiniti ប្រកាសដកខ្លួនចេញពីអូស្រ្តាលី ក្រោយតស៊ូអស់ ៧ ឆ្នាំ

ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ទីផ្សារ​អឺរ៉ុប ម៉ាក​រថយន្ត​ប្រណីត​ Infiniti ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ជប៉ុន Nissan បាន​ប្រកាស​ថា​នឹង​ចាក​ចេញ​ពី​ទីផ្សារ​ប្រទេស​អូស្ត្រាលី​នៅ​ចុង​ឆ្នាំ ២០២០ ខាង​មុខ។

តាម​ការ​ចុះ​ផ្សាយ​របស់ Car Advice បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Inifinti អាច​លក់​ចេញ​បាន​ត្រឹម ៣ ៩៨៧ គ្រឿង​ប៉ុណ្ណោះ ក្នុង​រយៈពេល​ ៧ ឆ្នាំ​​ដែល​បង្ហាញ​មុខ​លើ​ទឹក​អូស្ត្រាលី ជា​មួយ​ចំនួន​លក់​ជា​មធ្យម​ ៤៧ គ្រឿង​ក្នុង​មួយ​ខែ។ ប្រៀប​ធៀប​ទៅ Lexus អាច​លក់​រថយន្ត​បាន​ប្រហែល ៨០០ គ្រឿង​ក្នុង​មួយ​ខែ​នៅ​ទឹក​ដី​នេះ ចំណែក​ Mercedes-Benz វិញ​អាច​លក់​រថយន្ត​បាន​មិន​តិច​​ជាង ៤ ០៥០ គ្រឿង​នោះ​ទេ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ មាន​ក្រុមហ៊ុន​ច្រើន​មក​ហើយ​បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​រថយន្ត​អូស្ត្រាលី​ដែល​មាន​ដូច​ជា Opel, Chery និង Proton ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម