ម៉ាកឡានកូរ៉េ មានឈ្មោះក្នុងបញ្ជីឡានលក់ដាច់ជាងគេទាំង១០នៅអាល្លឺម៉ង់

Hyundai បានក្លាយជាម៉ាករថយន្តអាស៊ីដែលលក់ដាច់ជាងគេនៅអឺរ៉ុបក្នុងអំឡុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ដោយអាចលក់រថយន្តបានសរុប ២១ ២៣២គ្រឿង។

ក្នុងចំណោមម៉ាករថយន្តលក់ដាច់បានច្រើនជាងគេកំពូលទាំង១០គឺមានតែ Hyundai មួយគត់ដែលជាក្រុមហ៊ុននៅអាស៊ី ដោយអាចឈរនៅចំណាត់ថ្នាក់លេខ១០ ខណៈដែល Toyota ស្ថិតនៅចំណាត់ថ្នាក់ទី១២ ឯណោះ ដោយ Hyundai អាចលក់បានច្រើនជាង Toyota ប្រមាណជាង ៦ពាន់គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាត់ថ្នាក់លេខ១គឺម៉ាក Volkswagen អាចលក់បាន ១៣០ ៨៥៤គ្រឿង តាមពីក្រោយដោយ Mercedes-Benz លក់បាន ៦២ ៣៣៣គ្រឿង និងម៉ាក BMW ដែលលក់បាន ៥៦ ៤៣២គ្រឿង។ ក្រុមហ៊ុនបន្តបន្ទាប់ទៀតដែលស្ថិតនៅលំដាប់កំពូលមានដូចជា Audi, Opel, Skoda, Ford, Seat និង Renault៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម