ក្នុងត្រីមាសដំបូងនាឆ្នាំ ២០២០ នេះ ក្រុមហ៊ុនផលិតរថយន្តដំបូងរបស់វៀតណាម VinFast អាចលក់រថយន្តបាន ៥ ១២៤ គ្រឿង ដែលក្នុងនោះមាន ៣១៩៥គ្រឿង ជាម៉ូដែល Fadil, ១០២៤គ្រឿង ជាម៉ូដែល Lux SA និង ៩០៥គ្រឿងជាម៉ូដែល Lux A។
ជាមួយចំនួនលក់សរុប ៥១២៤ គ្រឿងនេះ អាចឲ្យ VinFast ឈរនៅលំដាប់ថ្នាក់ទី ៥ សម្រាប់ទីផ្សារក្នុងស្រុក។ ចំណាត់ថ្នាក់ក្រុមហ៊ុនរថយន្តធំទាំង ១០ ប្រចាំនៅវៀតណាម គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២០ ៖
១. Hyundai ៖ ១៥ ៣៦២ គ្រឿង
២. Toyota ៖ ១៣ ៧៤៨ គ្រឿង
៣. Kia ៖ ៥ ៦២៧ គ្រឿង
៤. Honda ៖ ៥ ២៩០ គ្រឿង
៥. VinFast ៖ ៥ ១២៤ គ្រឿង
៦. Mitsubishi ៖ ៥ ០០១ គ្រឿង
៧. Mazda ៖ ៤ ៨៨៩ គ្រឿង
៨. Ford ៖ ៣ ៨៨៣ គ្រឿង
៩. Suzuki ៖ ២ ៣៩៤ គ្រឿង
១០. Isuzu ៖ ១ ៤៥៣ គ្រឿង