ម៉ាកឡានវៀតណាម ស្គាល់រសជាតិលក់ដាច់ឡានបានច្រើនជាងគេជាលើកដំបូង

ជាមួយចំនួនលក់ ៣ ៧៨២គ្រឿង ក្នុងខែកក្កដា ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានក្លាយជាក្រុមហ៊ុនលក់រថយន្តចេញបានច្រើនជាងគេនៅវៀតណាមជាលើកដំបូងបំផុត។

ក្នុងខែកក្កដា ក្រុមហ៊ុនរថយន្តជាច្រើននៅវៀតណាម បានថយចុះចំនួនលក់ ប៉ុន្តែក្រុមហ៊ុន VinFast មានកំណើនចំនួនលក់ ១៤,៧% បើធៀបនឹងចំនួនលក់កាលពីខែមិថុនា ហើយមានកំណើន ៧០% បើធៀបនឹងខែកក្កដា ឆ្នាំ២០២០។ រថយន្តដែលលក់ដាច់ជាងគេគឺម៉ូដែល VinFast Fadil ជាមួយចំនួនលក់ ២ ៩២៨គ្រឿង និងផ្សេងទៀតគឺជារថយន្តម៉ូដែល Lux។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនធំៗដូចជា Hyundai និង Toyota បានធ្លាក់ចុះចំនួនលក់នៅក្នុងខែកក្កដា ដោយ Toyota លក់បាន ៣ ៦១៣គ្រឿង ឈរលំដាប់លេខ២ និងក្រុមហ៊ុន Hyundai លក់បាន ៣ ៥៣៥គ្រឿង ឈរនៅលំដាប់លេខ៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម