ម៉ាកឡានអាមេរិកនេះ នៅតែពេញនិយមខ្លាំងនៅជប៉ុន

តួលេខ​ត្រឹម​ឆ្នាំ ២០២០ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ម៉ាក​រថយន្ត Jeep នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ជប៉ុន ដែល​ធ្វើ​ឲ្យ​​ម៉ាក​អាមេរិក​មួយ​នេះ​ចង់​​បន្ថែម​គោលដៅ​លក់​របស់​ខ្លួន​ក្នុង​រយៈពេល ៣ឆ្នាំ​ខាង​មុខ​ទៀត។

2018-2021 Jeep Wrangler Unlimited Front-End View

ការ​ចុះ​ផ្សាយ​របស់ Automative News បាន​ឲ្យ​ដឹង​ថា Jeep មាន​ផែនការ​បើក​ដំណើរ​ការ​ហាង​លក់​រថយន្ត​ថ្មី​​ឲ្យ​បាន​យ៉ាង​តិច ១០០​ទីតាំង​ នៅ​ប្រទេស​ជប៉ុន​ត្រឹម​ឆ្នាំ ២០២៣ ដែល​បច្ចុប្បន្ន​មាន​ចំនួន ៨២ទីតាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​៣​ឆ្នាំ​ខាង​មុខ​ទៀត Jeep ចង់​លក់​រថយន្ត​ឲ្យ​បាន​លើស​ពី​ ២ម៉ឺន​គ្រឿង កើន​ឡើង​ពី​ចំនួន​លក់ ១៣ ៥៨៨គ្រឿង ក្នុង​ឆ្នាំ ២០២០។ គួរ​ដឹង​ថា​ ២០២០ គឺ​ជា​ឆ្នាំ​ទី​៧​ហើយ ដែល Jeep អាច​​បង្កើត​កំណត់​ត្រា​លក់​ជា​ថ្មី ទោះ​បី​ជា​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្ដី។

​ជប៉ុន​បាន​ក្លាយ​ជា​ទីផ្សារ​ធំ​មួយ​សម្រាប់​រថយន្ត Jeep Wrangler ក្រៅ​ពី​ទឹកដី​អាមេរិក​ខាង​ជើង។ តាម​រយៈ​ការ​ដាក់​លក់​រថយន្ត Jeep Renegade 4xe PHEV សម្រាប់​ឆ្នាំ ២០២១ នេះ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ម៉ាក Jeep កាន់​តែ​ជោគជ័យ​ខ្លាំង​នៅ​ជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម