ម៉ាកឡាន៤ នេះមានឥទ្ធិពលបំផុតលើលោក

បញ្ជីក្រុមហ៊ុនមានឥទ្ធិពលជាងគេលើលោកទាំង១០០ប្រចាំឆ្នាំ២០២១ ដែលចេញផ្សាយដោយទស្សនាវដ្ដី Time បានបង្ហាញថាមានម៉ាករថយន្តចំនួន៤ដែលមានឈ្មោះក្នុងបញ្ជីនេះ ដោយមានមួួយមកពីអាល្លឺម៉ង់, ពីរមកពីសហរដ្ឋអាមេរិក និងមួយទៀតមកពីចិន។

ម៉ាករថយន្តទាំងបួនមានម៉ាករថយន្ត Volkswagen របស់អាល្លឺម៉ង់, General Motors និង Tesla របស់សហរដ្ឋអាមេរិក និងម៉ាក BYD របស់ចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្តអគ្គិសនីរបស់ General Motors

ការអភិវឌ្ឍន៍ឈានមុខគេលើរថយន្តអគ្គិសនី ទំនងជាហេតុផលដូចគ្នាដែលជួយឲ្យក្រុមហ៊ុនរថយន្តទាំងបួនមានឈ្មោះក្នុងបញ្ជីក្រុមហ៊ុនដែលមានឥទ្ធិពលជាងគេលើលោកទាំង១០០។ ជាក់ស្ដែងដូចជាម៉ាក Volkswagen ត្រូវបានទស្សនាវដ្ដីខាងលើរៀបរាប់ថាជាម៉ាកដែលមានបានដាក់គោលដៅធំដើម្បីធ្វើជាក្រុមហ៊ុនឈានមុខខាងផ្នែករថយន្តអគ្គិសនី។

គោលដៅរបស់ Volkswagen គឺចង់នាំមុខគូប្រជែងទាំងឡាយលើចំនួនលក់រថយន្តអគ្គិសនីនៅត្រឹមដំណាច់ឆ្នាំ ២០២៥។ នេះបើតាមការលើកឡើងរបស់លោក Herbert Diess នាពេលកន្លងមក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម