ម៉ាស៊ីន៨ស៊ីឡាំងដ៏ខ្លាំងក្លារបស់ Dodge នឹងត្រូវអស់ជីវិតនៅឆ្នាំ២០២៤

ម៉ាស៊ីន៨ស៊ីឡាំងផលិតក្នុងបរិមាណច្រើន ដែលមានកម្លាំងដាច់គេក្នុងលោក គឺម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ដែលជារបស់ក្រុមហ៊ុន Dodge និង​មាន​បំពាក់​លើ​រថយន្ត Hellcat នឹងត្រូវបញ្ចប់ជីវិតនៅឆ្នាំ២០២៣ ស្របពេលដែល​ម៉ាករថយន្ត​ជា​ច្រើន​ដែល​រួម​ក្រោមដំបូល Stellantis ជាមួយ Dodge បានត្រៀមខ្លួនសម្រាប់អនាគតរថយន្តអគ្គិសនីសុទ្ធ។

អ្នកនាំពាក្យសម្រាប់ម៉ាក Dodge បាននិយាយថាប្រាប់សារព័ត៌មាន Drive បែបនេះថា ៖ “រថយន្តនេះ គ្រោង​ឆ្អឹងនេះ ម៉ាស៊ីននេះ ដែលយើងគ្រប់គ្នាបានស្គាល់សព្វថ្ងៃ នឹងត្រូវផលិតរហូតដល់ឆ្នាំ២០២៣។ ប៉ុន្តែក្នុងឆ្នាំ២០២៤ យើង​នឹង​ដើរចេញពីវា។ រថយន្ត Dodge ស៊េរីថ្មីនឹងត្រូវបន្ថែមដោយថាមពលអគ្គិសនី”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីប្រកាសចេញក្នុងឆ្នាំ២០១៥មក ម៉ាស៊ីន៨ស៊ីឡាំងរបស់ Dodge បានបំពាក់​លើ​រថយន្ត​ដូចជា Dodge Challenger SRT Hellcat coupe, Dodge Charger SRT Hellcat sedan, Ram 1500 TRX, Dodge Durango SRT Hellcat SUV និង Jeep Grand Cherokee Trackhawk SUV ជាដើម។

ថ្មីៗនេះដែរ Dodge បានបង្ហាញចេញរថយន្ត SRT Challenger និង Charger Redeye ប្រភេទថ្មី ដោយបន្ថែមជម្រើសពណ៌ថ្មី និងមានដំឡើងម៉ាស៊ីន ៦,២ស៊ីឡាំង ឡើងរហូតដល់ ៨០៧សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម