Bentley បានសម្រេចចិត្តឈប់ផលិតម៉ាស៊ីន V8 ចំណុះ ៦,៧៥លីត្រ ក្រោយពីបានផលិតវារយៈពេលជាង ៦០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ។
បណ្ដុំម៉ាស៊ីនលើកចុងក្រោយត្រូវបានផលិតដោយដៃរួចរាល់ជាច្រើននាក្នុងសប្ដាហ៍នេះ ដែលវានឹងត្រូវប្រើប្រាស់លើរថយន្ត Mulsanne 6.75 Edition by Mulliner ដែលមានផលិតមានកំណត់ត្រឹម ៣០គ្រឿង ហើយជារថយន្តចុងបញ្ចប់នៃម៉ូដែល Mulsanne ផងដែរ។
រយៈពេលជាង ៦០ឆ្នាំមកនេះ Bentley ផលិតចេញនូវម៉ាស៊ីន V8 នេះបានប្រមាណ ៣៦ ០០០ គ្រឿង ដែលម៉ាស៊ីននេះត្រូវបានផលិតឡើងដោយដៃនៅរោងចក្រនៃទីស្នាក់ការរបស់ក្រុមហ៊ុន។ ម៉ាស៊ីន V8 ជំនាន់ចុងក្រោយនេះអាចផលិតកម្លាំងបាន ៥២៣សេះ៕