[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីប្រភេទ SUV Off-Road ម៉ូដែលទី ២ បន្ទាប់ពីម៉ូដែល iCar 03 គឺម៉ូដែល iCar V23 ដែលជាម៉ូដែលដំបូងផលិតរួមគ្នាជាមួយក្រុមហ៊ុន xiaomi គ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងទី ១២ ខែមេសា ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។
iCar V23 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ព្រមទាំងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយប្រភេទ CATL ដែលអាចបើកបរបចម្ងាយ ៤០០ គីឡូម៉ែត្រ ដល់ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៥ មម កំពស់ ១ ៨៤៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១២ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបប្រអប់ជ្រុងដូចទៅនឹងម៉ូដែល iCar 03 ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen នៅពីលើរន្ធម៉ាស៊ីនត្រជាក់ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ L2+ ផងដែរ ៕