ជាមួយការឈានចូលដល់ពាក់កណ្តាលនៃឆ្នាំ ២០២៣ ពួកយើងសង្កេតឃើញថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានធ្វើការដាក់បង្ហាញចេញម៉ូដែលថ្មីរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus ហើយខាងក្រោមនេះជាម៉ូដែលថ្មី ដែកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ ៖
ភីកអាប់ Toyota Tacoma ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ភីកអាប់ខ្នាតកណ្តាលនេះស្ថិតក្នុងជំនាន់ទី៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដែលបានផ្លាស់ប្តូររូបរាងថ្មី មានរហូតដល់ទៅ ៨ ម៉ូដែល រំពឹងថាមានតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៥០ ០០០ ដុល្លារនៅទីផ្សារបរទេស ។
ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី ២២៨ សេស ដល់ ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
- ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។ មិនត្រឹមតែប៉ុណ្ណោះ Toyota Tacoma ជំនាន់ថ្មីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 សម្រាប់ម៉ូដែលទាំងអស់ជាស្តង់ដារទៀតផង
Lexus GX ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ រថយន្តប្រភេទ SUV ខ្នាតកណ្តាលនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ត្រូវបានរងចាំអស់រយះពេលជិត ១៤ ឆ្នាំ ទើបទទួលបានរូបរាងថ្មី មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើស ដែលមានតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ ដល់ ៨០ ០០០ ដុល្លារ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេស និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ និងបានបំពាក់ប្រព័ន្ធទប់លំនឹង double-wishbone នៅផ្នែកខាងមុខ និង Multi-link នៅផ្នែកខាងក្រោយ និងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច ។ លើសពីនេះ ក៏ទទួលបាន រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារទៀតផង ។
Lexus LBX ស៊េរីឆ្នាំ ២០២៤ រថយន្តប្រភេទ Crossover នេះ គឺម៉ូដែលថ្មីស្រឡាងរបស់ក្រុមហ៊ុន Lexus ដែលបានផលិតឡើងក្នុងយុគ្គសម័យថ្មី ដែលគ្រោងនឹងធ្វើការចេញសម្រាប់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារដ៏ទៃទៀត នៅចុងឆ្នាំ ២០២៣ នេះ ដែលរំពឹងមានតម្លៃចាប់ពី ៤០ ០០០ ដុល្លារ ។
ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ជាមួយរួបរាងថ្មីប្លែកខុសពីម៉ូដែល Lexus ដ៏ទៃ ដោយបានប្រើប្រាស់ភាសារចនា Unified Spindle ដែលជាការរចនាជំនួយដល់ប្រព័ន្ធ Aerodynamic ជួយឲ្យរថយន្តជ្រែកខ្យល់បានល្អ ។ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT ។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។
Lexus TX ស៊េរីឆ្នាំ ២០២៤ ជារថយន្តប្រភេទ SUV កៅអី ៣ជួរ ចុងក្រោយបង្អស់ដែលផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform មានការចែករំលែកការឌីស្សាញមួយចំនួនពីរថយន្ត Grand Highlander មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើសគឺ Standard, Premium, Luxury និង F Sport ផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៣ នេះ ជាមួយតម្លៃរំពឹងចាប់ពី ៥០០០០ ដុល្លារ ដល់ ៧៥០០០ ដុល្លារ ទទួលបានជម្រើសម៉ាស៊ីនហូតដល់ទៅ ៣ ជម្រើសរួមមាន ៖ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbo, ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,៤ លីត្រ Turbo និង ម៉ាស៊ីន Plug-in hybrid ៣,៥ លីត្រ V6 ។
All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Crossover ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ខណះកាលពីពេលថ្មីនេះ ក្រុមហ៊ុន Toyota Cambodia គ្រោងនឹងនាំយករថយន្តនេះមកទីផ្សារប្រទេសកម្ពុជា ជាមួយការទទួលការកក់មុនតម្លៃ ៣០ ០០០ ដុល្លារ ។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ ១០៦ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ៕