[ក្នុងស្រុក] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកម្ពុជា GTV Motor Cambodia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលថ្មី GTV KESSOR (កេសរ) ប្រភេទ Mid-size SUV ដែលមានតម្លៃលក់ចាប់ពី ២៣ ៥០០ ដុល្លារ ដល់ ២៦ ៥០០ ដុល្លារ ។
GTV KESSOR ត្រូវបានផលិតឡើងនៅលើតួគ្រោងធ្វើពីដែកផ្តល់នៅភាពរឹងមាំខ្លាំងដល់ទៅ ៧០% ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ ជាមួយកម្លាំងស្ទុះខ្លាំង ។
រថយន្តនេះមានប្រវេងតួខ្លួនសរុប ៤ ៤១០០ ម.ម ទទឹង ១៨០០ មម កំពស់ ១៦៦០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៦២០ មម ។ លើសពីនេះ GTV KESSOR ដែលជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង 𝐆𝐓𝐕 𝐌𝐎𝐓𝐎𝐑 និង 𝐉𝐀𝐂 𝐕𝐨𝐥𝐤𝐬𝐰𝐚𝐠𝐞𝐧 ដែលជាសមាជិកនៃវិទ្យាស្ថានស្រាវជ្រាវរថយន្ត 𝐆𝐓𝐕 និងអេឡិចត្រូនិកកម្ពុជា រួមបញ្ចូលនៅលក្ខណៈពិសេសថ្មីរួមមាន៖
- ចង្កៀងមុខ-ក្រោយប្រភេទ LED
- អាចបើកដំបូលបាន
- បើកទ្វារឃ្លុបក្រោយដោយមិនបាច់ប៉ះរថយន្ត
- កៅអីអ្នកបើកបរប្រភេទអេឡិចត្រូនិច
- ពោងសុវត្ថិភាពចំហៀង
- ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
- ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ
- ការព្រមានអំពីការបើកខុសគន្លងផ្លូវ (𝐋𝐃𝐖)
- ដាស់តឿនពេលមានយានយន្តនៅខាងមុខ (𝐅𝐂𝐖)
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង (𝐁𝐒𝐌)
- កុងតាក់ភ្លើងពីចម្ងាយឆ្លាតវៃ (𝐇𝐌𝐀)
- ប្រើប្រាស់ប៉ូតុង start/stop ជាមួយ Smart-Key និងមួយចំនួនច្រើនទៀតផងដែរ ៕