ម៉ូដែលថ្មីរបស់ GWM មួយនេះ ប្រើម៉ាស៊ីន plug-in hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ២លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval B26 ប្រភេទ SUV ប្រើប្រាស់សម្រាប់រផ្លូវលំបាកៗ ឬ Off-Road គ្រោងនឹងធ្វើការចេញលក់នៅទីផ្សារប្រទេសចិនចុងឆ្នាំនេះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨  ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ HAVAL B26 ផ្អែកលើរថយន្ត Haval H-Dog ដែលមានការរចនាទៅលើប៉ាណាមុខមានរបាអូសចំនួន ៣ និងឡូហ្គោ HAVAL ធំ អបសងខាងដោយចង្កៀងមុខ LED ដំបូល roof rack ពណ៌ប្រាក់ ប្រើប្រាស់នៅថាសកង់ទំហំ ១៩ អ៉ីញ​ និងចង្កៀងក្រោយរចនាដាច់ពីគ្នា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងជារថយន្តប្រភេទ SUV ៥ កៅអី នៅលើតាឡូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ Qualcomm Snapdragon 8155,  ប្រអប់លេខអេឡិចត្រូនិច អេក្រង់បង្ហាញលើកញ្ចក់ទំហំ ៩ អ៉ីញ និងកាំម៉េរា ៣៦០ ដឺក្រេមួយជុំរថយន្តជាដើម ។ ខណះ រូបថតមិនត្រូវបានបង្ហាញនោះទេ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ Plug-in hybrid រួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣២៦ សេស និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ២ វគ្គ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ២លីត្រក្នុងរយះចំងាយ ១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបាន ១០០០ គីឡូម៉ែត្រឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម