ម៉ូដែលថ្មីរបស់ Hauwei សាកភ្លើងម្តងរត់បាន ៧០០គីឡូម៉ែត្រ តម្លៃលក់ទាបជាងមុនជិត ៥ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តរថយន្តអគ្គិសនីសុទ្ធ Hauwei AVTR 12 ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ទាបជាងមុនដល់ទៅ ៤ ៨៥០ ដុល្លារ ពោលគឺមានតម្លៃចាប់ពី ៣៦ ៨០០ ដុល្លារ ដល់ ៥២ ៤៥០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះដំណើរការដោយម៉ូទ័រ Huawei DriveOne ចំនួន ២ ផលិតកម្លាំងបានសរុប ៥៧៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងសាកត្រឹម ១០ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ៣០% ទៅ ៨០% ប្រើរយះពេល ១៥នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

AVATR 12 មានបំពាក់ប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED រចនាបែបអនាគត ព្រមទាំងកញ្ចក់ចំហៀងបែបឌីជីថល ថាសកង់ស្ព័រទំហំរហូតដល់ទៅ ២២ អ៉ីញ​។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរ Avatr OS 3.2.0 system ជំនាន់ចុងក្រោយផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការអាប់ដែតទៅលើប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS 4 អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ២៧ ចំនុច ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធកាត់សំឡេងរំខានពីផ្នែកខាងក្រៅផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម