ម៉ូដែលថ្មីរបស់ Toyota ប្រភេទ Minivan គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ

[បរទេស] បន្ទាប់ពីបានបញ្ចេញគំរូរថយន្ត X-Van Gear Concept ប្រភេទ minivan នៅឯពិព័រណ៌រថយន្ត Japan Mobility Show 2023  និងរូបភាពប៉ាតង់កាលពីចុងឆ្នាំ ២០២៣ ខណៈពេលនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការដាក់បង្ហាញនេះជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ ។

X-Van Gear ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជា​រថយន្តប្រភេទ minivan ​បែប​ផ្សងព្រេងជាមួយរូបរាងបែបប្រអប់ជ្រុងដូចទៅនឹង Toyota FJ Cruiser ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វាររូតមុខ-ក្រោយ ជាមួយទំហំប្រហាក់ប្រហែលទៅនឹងរថយន្ត Toyota Noah និង Voxy ពោលគឺមានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៨២០ ម.ម កំពស់ ១ ៨៥៥ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ បានផ្តល់នូវកៅអី ៣ជួរដែលត្រូវបានតំឡើងនៅលើដែកដែលអនុញ្ញាតឲ្យពួកគេអាចបង្វិលបាន និងបង្កើតកន្លែងធំទូលាយសម្រាប់ដាក់សម្ភារៈ ជាពិសេសសម្រាប់អ្នកចូលចិត្តផ្សងព្រេង។ ខណៈផ្នែកម៉ាស៊ីន Toyota មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម