ម៉ូដែលពិសេស Mazda 6 ចេញលក់នៅហ្វីលីពីនជាមួយតម្លៃចាប់ពីជាង ៣ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mazda 6 20th anniversary Edition ប្រភេទ sedan ទទួលបានតែ ៤០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៣៦ ៩៣២ ដុល្លារនៅក្នុងទីផ្សារប្រទេសភហ្វីលីពីន ។

សម្រាប់ Mazda 6 ម៉ូដែលពិសេសនេះ ផលិតឡើងនៅលើពណ៌តួខ្លួនថ្មីចំនួន ២  Takuminuri ដែលទើបនឹងផលិតថ្មីគឺ ពណ៍ក្រហម (Artisan Red Premium ) និងពណ៌ស ( Rhodium White Premium) ដែលមានផ្លាកសញ្ញាគម្រប់ខួប ២០ ឆ្នាំនៅលើគម្របការពារភុកខាងមុខទាំងសងខាង និងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូតុបតែងជាមួយស្បែក​​ដ៏ប្រណិត ខណៈនៅលើកៅអីត្រូវបានតុបតែជាមួយស្បែក Nappa ជាមួយស្លាកសញ្ញាខួប ២០ ឆ្នាំ ក៏ដូចជាគ្រឿងបិរក្ខាទំនើបៗមួយចំនួនទៀតផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ប្រភេទ Skyactiv-G អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៥២ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម