
ទីផ្សាររថយន្តនៅក្នុងឆ្នាំ២០២៦នេះ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតម្រូវការរបស់អតិថិជនមានការកើនឡើង និងបានផ្លាស់ប្តូរស្ទាយទៅរករថយន្តប្រភេទ SUV, រថយន្តប្រភេទ Hybrid ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមានតម្រូវការលើរថយន្តប្រភេទគ្រួសារដែលមានភាពធំទូលាយនិងមានដំណើរការបើកបរល្អស៊ីប្រេងតិច។ នៅទូទាំងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ អ្នកស្វែងរកទិញរថយន្តថ្មីនាពេលបច្ចុប្បន្ននេះ ចូលចិត្តរថយន្តដែលមានការរួមបញ្ចូលគ្នានូវប្រព័ន្ធដែលផ្តល់នូវប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាប, មានបច្ចេកវិទ្យាទំនើបៗ និងមានការរចនាទាន់សម័យធំទូលាយ ដែលធ្វើឱ្យរថយន្តប្រភេទ SUV បានក្លាយជារថយន្តដែលមានការរីកចម្រើនឆាប់រហ័សក្នុងឧស្សាហកម្មយានយន្ត។

ថ្មីៗនេះ យោងតាមរបាយការណ៍ទីផ្សាររថយន្តបានបញ្ផាក់ថា រថយន្តប្រភេទ SUV នៅតែបន្តគ្របដណ្ដប់លើការលក់ទូទាំងពិភពលោក ខណៈដែលរថយន្តប្រភេទ Hybrid ក៏កំពុងក្លាយជាជម្រើសដ៏ពេញនិយម ដែលក្រុមហ៊ុនផលិតរថយន្តជាច្រើននៅលើសកលលោកកំពុងផ្តោតលើការផលិតឱ្យមានប្រសិទ្ធភាព និងបច្ចេកវិទ្យាថ្មីៗ។ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃតម្រូវការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន MG Cambodia បានកំពុងណែនាំនូវម៉ូឌែលសំខាន់ៗថ្មីៗរបស់ខ្លួនសម្រាប់ដើមឆ្នាំ ២០២៦ នេះរួមមានដូចជា៖ MG ZS, MG HS Hybrid+ និង MG D60 ប្រភេទ SUV-7កៅអី ដែលកំណត់នូវគោលដៅក្រុមអតិថិជនផ្សេងៗគ្នា ចាប់ពីអ្នកបើកបរវ័យក្មេងរហូតដល់អ្នកមានតម្រូវការសម្រាប់គ្រួសារធំ។

- រថយន្ត MG ZS – រថយន្តប្រភេទ SUV ខា្នតតូចដ៏ឆ្លាតវៃជាជម្រើសសម្រាប់ការបើកបរប្រចាំថ្ងៃ ជាមួយតម្លៃត្រឹមតែ $27,990 ប៉ុណ្ណោះ
រថយន្ត MG ZS ស៊េរីថ្មីឆ្នាំ២០២៦ ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលចង់បានរថយន្តប្រភេទ SUV ដ៏ទាន់សម័យ និងទទួលបានការសន្សំសំចៃសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្តនេះផ្តល់ជូននូវការរចនាបែបទំនើប ការរចនាផ្នែកខាងក្នុងមានផាសុកភាពខ្ពស់ និងមានដំណើរការម៉ាស៊ីនតូចល្មមដែលអាចផ្តល់ទំនុកចិត្តខ្ពស់ និងសមស្របសម្រាប់ការបើកបរក្នុងទីក្រុង ឬ តាមបណ្តាខេត្ត។
ចំណុចសំខាន់ៗរបស់រថយន្ត MG ZS៖
- ការសន្សំសំចៃប្រេងឥន្ធនៈ ជាមួយទំហំម៉ាស៊ីនចំណុះ 1.5L 4-ស៊ីឡាំង
- អេក្រង់កម្សាន្តដ៏ទំនើបទំហំ 12.3 អ៊ីញ និងបំពាក់ដោយសោឆ្លាតវៃ ជាមួយមុខងារចេញចូលរថយន្តដោយមិនចាំបាច់ប្រើសោរ
- ទំហំកាប៊ីនខាងក្នុងមានផាសុកភាពខ្ពស់ បំពាក់ដោយកៅអីពូកស្បែកដ៏ស្រស់ស្អាត
- តម្លៃរថយន្តក៏សមរម្យ ជាមួយនឹងការធានារយៈពេល 5 ឆ្នាំ

- បច្ចេកវិទ្យាថ្មីរថយន្ត MG HS ដំណើរការដោយប្រព័ន្ធ Hybrid+ ផ្តល់ការសន្សំសំចៃប្រេងឥន្ធនៈ
រថយន្តស៊េរីថ្មី MG HS Hybrid+ គឺជានិមិត្តសញ្ញាតំណាងឱ្យរថយន្តដែលជានិន្នាការថ្មីនៃរថយន្ត SUV ប្រភេទ Hybrid ក្នុងឆ្នាំ២០២៦។ បច្ចេកវិទ្យា Hybrid រួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី ដែលមិនចាំបាច់សាកថ្ម (គឺម៉ាស៊ីននិងអាគុយសាកថាមពលដោយខ្លួនឯង) ផ្តល់នូវការបើកបរដ៏រលូន និងមានកម្រិតស៊ីប្រេងឥន្ធនៈទាបជាងរថយន្ត SUV សាំងសុទ្ធធម្មតា។ រថយន្ត SUV ប្រភេទ Hybrid កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ដោយសារអតិថិជនចង់បានរថយន្តដែលមានដំណើរការបើកបរល្អ និងសន្សំសំចៃក្នុងរថយន្តតែមួយ។ ម៉ូឌែលនេះត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងខ្លាំងក្នុងផ្នែករថយន្ត SUV នៅកម្ពុជា។
គុណសម្បត្តិរបស់រថយន្ត SUV ប្រភេទ MG HS Hybrid+ ៖
- សន្សំសំចៃប្រេងឥន្ធនៈបានល្អ ត្រឹមតែ 4 – 6 លីត្រ/100Km
- ទំហំថ្មអាគុយ 1.83 kWh
- មានសន្ទុះខ្លាំង កម្លាំងខ្លាំង បើកបរដោយរលូន និងមានទំនុកចិត្តក្នុងការធ្វើដំណើរ
- មានតម្លៃល្អក្នុងចំណោមរថយន្តប្រភេទ SUV Hybrid ជាមួយតម្លៃត្រឹមតែ $42,990
- ម៉ូឌែល MG D60 – រថយន្តប្រភេទ SUV 7 កៅអី ដែលរចនាឡើងសម្រាប់គ្រួសារសមាជិកច្រើន និងមានដំណើរការបើកបរដ៏មានថាមពល
សម្រាប់អតិថិជនដែលមានតម្រូវការរថយន្តទំហំធំប្រភេទកៅអី៣ជួរ និងមានថាមពលខ្លាំង យើងសូមណែនាំ រថយន្ត MG D60 ដែលជារថយន្តប្រភេទ SUV 7 កៅអី មានការរចនាយ៉ាងស័ក្តសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការធ្វើដំណើរផ្លូវឆ្ងាយ ជាមួយនឹងតម្លៃសមរម្យត្រឹមតែ $37,990 ប៉ុណ្ណោះ។ ចំណែកផ្នែកខាងក្នុងមានសភាពធំទូលាយ ដោយសាររថយន្ត MG D60 ផ្តោតលើអ្នកប្រើប្រាស់ដែលមានតម្រូវការសម្រាប់សមាជិកច្រើន ជាពិសេសសម្រាប់គ្រួសារ និងម្ចាស់អាជីវកម្ម។
រថយន្ត MG D60 ផ្តល់ជូនលក្ខណៈពិសេសដូចជា៖
- ប្លង់កៅអី3ជួរ មានចំនួន 7 កៅអីពេញលេញស្តង់ដារ
- ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5L Turbo 4-ស៊ីឡាំង
- ទំហំកាប៊ីនផ្នែកខាងក្នុងធំទូលាយ បំពាក់ដោយកៅអីពូកស្បែកពណ៌ cherry ដ៏ទាន់សម័យ
- លក្ខណៈពិសេសបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជា៖ កុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំធំផ្តល់ពត៌មានច្បាស់ល្អ, មានភ្លើងលំអក្នុងរថយន្ត Ambiem Light អាចប្តូរពណ៌បាន, មានកាមេរ៉ា 360 និងសេនស័រក្រោយ អមដោយមុខងារផ្សេងៗទៀតជាច្រើន។

ក្នុងយុទ្ធសាស្ត្រថ្មីរបស់ MG ក្នុងឆ្នាំ 2026 គឺដើរតាមនិន្នាការទីផ្សារជាមួយនឹងរថយន្តប្រភេទ SUV ទាំងសាំង និងបច្ចេកវិទ្យា Hybrid។ ការចេញលក់ជាផ្លូវការនូវម៉ូឌែលដែលសុតសឹងតែលក់ដាច់ដូចជា MG ZS, MG HS Hybrid+ និង MG D60 ប្រភេទ SUV 7-កៅអី បានបង្ហាញថាក្រុមហ៊ុន MG កំពុងដើរតាមនិន្នាការសំខាន់ៗនៃឆ្នាំ2026 ដោយសាររថយន្តប្រភេទ SUV គឺជាជម្រើសទីផ្សារដ៏សំខាន់ ហើយបន្ថែមនូវបច្ចេកវិទ្យា Hybrid ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានធានាថាអតិថិជននឹងពេញចិត្ត ហើយជាតម្រូវការពិតប្រាដកនូវរថយន្តដែលមានការសន្សំសំចៃប្រេងឥន្ធនៈ និងមានបច្ចេកវិទ្យាទំនើប។ ចំណែករថយន្ត SUV 7 កៅអី ដែលមានប្រជាប្រិយភាពសម្រាប់គ្រួសារសមាជិកច្រើនក៏កំពុងទទួលបាននូវការគាំទ្រខ្លាំង។ ជាមួយនឹងម៉ូដែលថ្មីៗទាំងនេះ ក្រុមហ៊ុន MG មានគោលបំណងពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវយានយន្តដែលត្រូវនឹងតម្រូវការរបស់អតិថិជនសម័យថ្មី។
នៅឆ្នាំ2026 ទីផ្សាររថយន្តកំពុងផ្លាស់ប្តូរនិន្នាការឆ្ពោះទៅរករថយន្តប្រភេទ SUV និងប្រភេទ hybrid ហើយ MG កំពុងឆ្លើយតបយ៉ាងទាន់ពេលវេលាជាមួយនឹងម៉ូដែលថ្មីៗដែលស័ក្តសមនឹងនិន្នាការនាពេលបច្ចុប្បន្ន។ ជាមួយការណែនាំរថយន្តស៊េរីថ្មី MG ZS, MG HS Hybrid+ និងរថយន្ត SUV MG D60 7 កៅអី គឺបង្ហាញពីភាពខ្លាំងរបស់ម៉ាកយីហោ ដែលកំពុងកំណត់គោលដៅសម្រាប់អតិថិជនដែលមានតម្រូវការផ្សេងៗគ្នា ដោយផ្តោតលើបច្ចេកវិទ្យាថ្មី ផ្តល់ផាសុកភាពខ្ពស់ និងមានដំណើរការមានថាមពលខ្លាំង ដែលធ្វើឱ្យ MG ក្លាយជាម៉ាកយីហោកាន់តែល្បីក្នុងចំណោមម៉ាកយីហោផ្សេងៗដែលត្រូវជ្រើសរើសនៅក្នុងទីផ្សាររថយន្តប្រភេទ SUV ដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា។

















