[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Haoyue Pro ប្រភេទ Crossover ដែលត្រូវបានឌីស្សាញឡើងវិញចេញពីរថយន្ត Vision X6 pro ដោយរំពឹងថាមានតម្លៃលក់ចាប់ពី ១០ ៧០០ ដុល្លារ ដល់ ១២ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥១៨ ម.ម ទទឹង ១ ៨៣៤ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦៦ ម.ម និងបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៦-៧លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខ Matrix-style grille មួយផ្ទាំងធំជាមួយឡូហ្គោពណ៌ប្រាក់ ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាថ្មីទាំងស្រុង ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ប្រអប់លេខអេឡិចត្រូនិច ក៏ដូចជហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកៅអីស្រោបដោយស្បែកតុបតែងជា ២ពណ៌ ៕