ម៉ូដែល MPV អគ្គិសនីសុទ្ធថ្មីរបស់ Geely សាកភ្លើងម្តងជិះបាន ៦០០ គីឡូម៉ែត្រ បង្ហាញនៅប្រទេសចិន

[បរទេស] រថយន្ត Xspace ប្រភេទ MPV អគ្គិសនីថ្មីពីម៉ាក LEVC (London Electric Vehicle Company) ដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្ត Geely បង្ហាញខ្លួន និងបានកំពុងធ្វើការដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់នៅក្នុងទីផ្សារប្រទេសចិន ។

Xspace ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដែលមានទំហំធំជាងរថយន្ត Toyota Alphard និងបានភ្ជាប់មកជាមួយជម្រើសកៅអី ៦ និងកៅអី ៨ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកថាមពលវិញ រថយន្តប្រភេទ MPV នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៦០ សេះ និងអាគុយរបស់ក្រុមហ៊ុន CATL ទំហំ ៧៣ គីឡូវ៉ាត់ម៉ោង ដល់ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣០ នាទី និងសាកថ្មត្រឹម ១០ នាទីអាចបើកបរបាមចម្ងាយ ២០០ គីឡូម៉ែត្រ ។ សម្រាប់ព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម