Continental GT Speed ផលិតចំនួន ២៥គ្រឿង ដោយប្រើម៉ាស៊ីន ១២ស៊ីឡាំង មានតម្លៃខ្ទង់ ២,៦លានដុល្លារ

ម៉ូដែល Mulliner ដែលជាផ្នែកនៃ Bentley កំពុងដំណើរការយ៉ាងល្អនៅក្នុងផ្នែកលក់ទាក់ទងនឹងកម្រិតតុបតែងខ្ពស់បំផុតនៃរថយន្តផលិតស៊េរី Continental GT, Flying Spur និង Bentayga និងការបង្កើតតាមតម្រូវការដូចជាគម្រោង Bacalar coachbuilding ជាដើម ​ក្រោយ​មក ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​ម៉ូដែល​ទី​ពីរ​របស់​ខ្លួន​រួច​ហើយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​១២ ស៊ីឡាំង ប្រភេទ coupé ដែល​មាន​មូលដ្ឋាន​លើ Continental GT Speed។

រថយន្ត Bentley Mulliner Bacalar convertible ទាំង១២ គ្រឿងត្រូវបានលក់ចេញយ៉ាងឆាប់រហ័ស ទោះបីជាមានតម្លៃដល់ ២ លានដុល្លារ​ ក៏ដោយ ដោយ Autocar បានរាយការណ៍ថា រថយន្តស៊េរីថ្មីរបស់ខ្លួននឹងត្រូវបានផលិតចំនួន ២៥ គ្រឿង និងមានតម្លៃចន្លោះពី ២ លានដុល្លារ ដល់ ២.៦ លានដុល្លារ ទោះបីភាគច្រើនមានតម្លៃលើសតម្លៃនេះដោយសារតែជម្រើសផ្ទាល់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ម៉ូដែល Mulliner ទី​២ ​នឹង​មាន​រូបរាង​ស្រដៀង​ទៅ​នឹង Bacalar ដោយ​យកលំនាំតាមគំរូ EXP 100 GT ២០១៩ មាន ចង្កៀងមុខ LED រាងពងក្រពើ ប៉ាណា Classic របស់ Bentley និងអំពូល LED ស្តើង​ ក្នុងនោះ Autocar រាយការណ៍ថានេះនឹងក្លាយជាគម្រោងដំបូងដែលដឹកនាំដោយអ្នករចនា Andreas Mindt ដែលបានចូលកាន់តំណែងពី Stephan Sielaff ជានាយកផ្នែករចនារបស់ Bentley នៅដើមឆ្នាំ ២០២១។

 

Mulliner ថ្មីនឹងប្រើប្រាស់គ្រោងឆ្អឹងជាមួយ Bentley Continental GT Speed ​នឹងទទួលបានការដំឡើងប្រព័ន្ធ Suspension កាន់តែរឹងមាំ, ប្រព័ន្ធវិលកង់ទាំង៤, ប្រព័ន្ធគ្រប់គ្រងដោយអេឡិចត្រូនិចនៅលើប៉ុងខាងក្រោយ និងហ្វ្រាំង Carbon-ceramic  ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Twin-turbo ចំណុះ ៦.០ លីត្រ W12 បង្កើតកម្លាំងបាន ៦៥០ សេះ និងកម្លាំងរមួល ៩០០ ញូតុនម៉ែត្រ  ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធ all-wheel-drive ។

ម៉ូដែលថ្មីរបស់ Mulliner ជាគំរូផលិតកម្មនៅឆ្នាំ ២០២៣ ស្របពេល Mulliner ប្រារព្ធខួប ៨០ឆ្នាំ នៃការសហការគ្នាជាមួយក្រុមហ៊ុន Bentley ខណៈ រថយន្តស្ព័រដែលផលិតមានកំណត់នឹងទំនងជាមួយម៉ូដែលចុងក្រោយដែលប្រើថាមពល W12 មុនពេលអ្នកផលិតរថយន្តឈប់ផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ហើយផ្តោតលើថាមពលអគ្គិសនីវិញ។

រថយន្តទាំងអស់របស់ Bentley នឹងត្រូវដំណើរការដោយអគ្គិសនីចាប់ពីឆ្នាំ ២០២៦ ខណៈពេលដំណើរការនេះកំពុងចាប់ផ្តើមជាមួយនឹង Bentayga Hybrid និង Flying Spur Hybrid ក្នុងនោះក្រុមហ៊ុនផលិតរថយន្តអង់គ្លេសក៏កំពុងធ្វើការលើម៉ូដែលប្រើអគ្គិសនីសុទ្ធដំបូងរបស់ខ្លួនដែលប្រើប្រាស់ជាមួយគ្រោងឆ្អឹង Artemis platform ហើយត្រូវបានគេរំពឹងថានឹងទទួលការរចនាយកគំរូតាម EXP 100 Concept ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម