ក្រុមហ៊ុនម៉ូតូ Vespa បានបង្ហាញនូវម៉ូឌែល LX 125 i-Get តួពណ៍ Pink Rosa ស៊េរីថ្មី តម្លៃ ២ ៧៣៥ ពាន់ដុល្លារ និង ២ ៧០៥ ពាន់ដុល្លារ សម្រាប់ជម្រើស ៤ ពណ៍រួមមាន Red Passione, White Innocenza, Yellow Lime និង Black Vulcano ទីផ្សារក្នុងប្រទេសថៃ។
សម្រាប់ ៤០០ នាក់ដំបូងដែលជាម្ចាស់ម៉ូតូ Vespa LX 125 i-Get (PINK ROSA) នឹងទទួលបានរង្វាន់ពិសេសរួមមាន មួកសុវត្ថិភាព, កាបូប, គម្របកៅអី, កន្សែង, បណ្តោងសោរ, ម៉ាសក្រណាត់ និងស្ទីគ័រមួយឈុតជាដើម។
ម៉ូតូ Vespa LX 125 i-Get បំពាក់ដោយម៉ាស៊ីនស៊ីឡាំងមួយ 4-stroke ដែលមានកម្លាំង ១២៤,៥ សេសេ ដោយប្រើប្រើបច្ចេកវិទ្យាជាមួយប្រព័ន្ធស្អំប្រេង air-cooled ភ្ជាប់ជាមួយប្រអប់លេខ CVT។ បន្ថែមជាមួយការបំពាក់ដោយបូមខាងមុខប្រភេទ Hydraulic, Single-arm និងបូមខាងក្រោយអាចលែតម្រូវបាន ៤របៀប៕