[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Truimph បានធ្វើបញ្ចេញនូវគំរូម៉ូតូ TE-1 ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងរូបរាងកាច និងកាន់តែកាន់តែទំនើបដោយបានបំពាក់ដោយមុខងារសាកថ្មលឿន។
សម្រាប់ក្រុមហ៊ុន Triumph បាននិយាយថា ដំណាក់កាលទី ៣ នៃគម្រោងនេះ មានរយៈពេល ៦ ខែ ដើម្បីសាកល្បងដំណើរការរបស់ TE-1 ដែលនៅក្នុងនោះ វត្ថុដែលបានសាកល្បងរួមមាន តួ, ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច, ការដំឡើងដ្រាយអគ្គីសនី ខ្សែក្រវ៉ាត់, Ohlins suspension និង Brembo brakes ជាដើម។
ម៉ូតូអគ្គិសនី Truimph TE-1 បានបំពាក់នូវអាគុយទំហំ ១៥ គីទ្បូវ៉ាត់ ដែលជួយឱ្យម៉ូទ័រអគ្គិសនីផលិតកម្លាំង ១២៧សេះ។ ខណៈដែលប៉ារ៉ាម៉ែត្រជាមធ្យមគឺប្រហែល ១០៧ សេះ។ ដោយទ្បែកចំពោះការសាកថ្មល្បឿនលឿនសាកពី ០% ដល់ ៨០% ប្រើពេលក្នុងរយៈពេលតែ ២០ នាទី ប៉ុណ្ណោះ ។
យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Triumph TE-1 នឹងត្រូវដាក់លក់នៅឆ្នាំ ២០២៣ ខាងមុនេះ ដោយប្រកួតប្រជែងជាមួយ Harley-Davidson Livewire ឬ Zero Motorcycles SR/F ផងដែរ។
សូមបញ្ជាក់ថាដៃគូសំខាន់នៃគម្រោងនេះគឺ Williams Advanced Engineering ទទួលបន្ទុកសាកល្បងដំណើរការនៃម៉ូទ័រអេឡិចត្រិច ការដំឡើងថ្ម ប្រព័ន្ធសាកថ្ម និងសមាសធាតុគ្រប់គ្រងប្រព័ន្ធអគ្គិសនីទូទៅ៕