ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការរចនាថ្មីបែបស្ព័រ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ជាមួយជម្រើស ២ម៉ូឌែល ដោយតម្លៃចាប់ផ្តើម ២ ៧៧២ ពាន់ដុល្លារ ដល់ ២ ៥៩៣ ពាន់ដុល្លារ។
សម្រាប់ម៉ូតូ Honda PCX 160 2022 ភ្ជាប់មកជាមួយប្រព័ន្ធភ្លើង Full LED, អេក្រង់កុងទ័រឌីជីថល, កន្លែងដាក់ឥវ៉ាន់ខាងមុខមានរន្ធសាក USB Type-C, កន្លែងដាក់ឥវ៉ាន់នៅក្រោមកៅអី U-BOX ទំហំ ៣០លីត្រ និង Honda Smart Key។
Honda PCX 160 បំពាក់ម៉ាស៊ីនជំនាន់ចុងក្រោយ eSP + 4 valve ទំហំ ១៥៧សេសេ ប្រើប៊ិចសាំង Fuel Injection និងប្រព័ន្ធស្អំម៉ាស៊ីន liquid cooling កម្លាំងម៉ាស៊ីនត្រូវបានអភិវឌ្ឍន៍ឱ្យកាន់តែមានថាមពល និងរលូនជាងម៉ូឌែលមុនផងដែរ។
លើសពីនេះម៉ូតូ Honda PCX 160 ក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព HSTC Honda Selectable Torque Control, ប្រព័ន្ធហ្រ្វាំង ABS និងបច្ចេកវិទ្យា Combi Brake នៅលើម៉ូឌែល Standard ដែលជួយផ្តល់កម្លាំងហ្វ្រាំងកង់មុខកង់ក្រោយឱ្យមានតុល្យភាព។
យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda PCX 160 មាន ២ ជម្រើសម៉ូឌែល ដូចជា៖
- Honda PCX 160 2022 ABS មានតម្លៃ ២ ៧៧២ ពាន់ដុល្លារ ជាមួយនឹងជម្រើស ២ ពណ៍ (Matte Red និង Matte Gray) ។
- Honda PCX 160 2022 Standard មានតម្លៃ ២ ៥៩៣ ពាន់ដុល្លារ ជាមួយនឹងជម្រើស ៣ ពណ៍( Matte Black, White និង Blue ) ជាដើម៕