[ទីផ្សារបរទេស] ម៉ូតូ Honda Beat ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតពណ៍ថ្មី និងសន្សំសំចៃសាំងចាក់ ១ លីត្រ អាចជិះបានចម្ងាយ ៦០ គ.ម តម្លៃ ១ ១៦៥ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ម៉ូតូ Honda Beat បំពាក់នូវប្រព័ន្ធសោរតេលេ, ចង្កៀងមុខ LED,កុងទ័រឌីជីថល និងរន្ធសាកថ្មទូរស័ព្ទនៅក្រោមកៅអីផ្ទុកជាដើម។ បន្ថែមពីនេះវាមានប្រព័ន្ធហ្វាំ្រ CBS ដែលរក្សាតុល្យភាពកម្លាំងហ្វ្រាំងរវាងកង់ខាងមុខ-ក្រោយ ជាដើម។
ម៉ូតូ Honda Beat ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង SOHC 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១០៩.៥ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩.៣ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។
យ៉ាងណាមិញចំពោះម៉ូតូ Honda Beat ស៊េរីឆ្នាំ២០២២ មាន ៤ ជម្រើស រួមមាន៖ CBS, CBS-ISS, Duluxe និង Beat Street ជាដើម៕
ប្រភព៖ greatbiker