ម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ ២០២២ រូបរាងកាន់តែស្ព័រ ត្រៀមចេញលក់លើទីផ្សារប្រទេសថៃ

ក្រុមហ៊ុន Yamaha បានបង្ហាញនូវម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូតូធំបែបស្ព័រដែល​ត្រូវ​បានឌីហ្សាញឲ្យ​កាន់​តែ​ទំនើប ត្រៀមចេញលក់នៅលើទីផ្សារក្នងប្រទេសថៃឆាប់ៗនេះ ។

សម្រាប់ម៉ូតូ Yamaha TMAX ទទួលបានការរចនារូបរាងថ្មី ដែលមានទំហំតូចជាងមុន ដែលមានប្រវែងទទឹង ៧៦៥ ម.ម បណ្តោយ ២ ២០០ ម.ម កំពស់ ១ ៤១៥ ម.ម. កំពស់ ១៥២៥ ម.ម និងទម្ងន់ ២២០ គីឡូក្រាមផលិតពីអាលុយមីញ៉ូមទម្ងន់ស្រាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏បានបំពាក់នូវចង្កៀងមុខ LED និងការរចនាចង្កៀងខាងក្រោយរាងអក្សរ T ថ្មី បន្ថែមជាមួយកញ្ចក់ខាងមុខប្រភេទអេឡិចត្រូនិច, ពូកស្បែកវែងជាងមុន និងមានមុងារកម្តៅ, ភ្លើងនៅកន្លែងដាក់អីវ៉ាន់នៅក្រោមកៅអី, សោរឆ្លាតវៃ និងកន្លែងដាក់ឥវ៉ាន់មានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរជាដើម។

បន្ថែមជាមួយអេក្រង់បង្ហាញប្រភេទ Full Digital TFT ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយ smartphone ទទួលការហៅចេញ/ចូល រួមជាមួយមុខងារកម្សាន្ត និងផែនទី ត្រូវបានគ្រប់គ្រងតាមរយៈកុងតាក់ដែលនៅលើរបារឆ្វេងដៃ។ ព្រមទាំងអភិវឌ្ឍន៍ថ្មីទៅលើប្រព័ន្ធ Suspension និងប្រព័ន្ធ​ហ្រ្វាំ​ឌីស​ទំហំ ២៦៧ មីលីម៉ែត្រ រួមជាមួយកង់ទំហំ ១៥ អ៊ីញ​ ដែលភ្ជាប់ដោយ​សំបកកង់ 120/70 R15 Bridgestone ផងដែរ។

សម្រាប់ម៉ូតូ Yamaha TMAX 2022 បានបំពាក់នូវម៉ាស៊ីន ទំហំ ២ ស៊ីទ្បាំង 4-stroke ចំណុះ ៥៦២ សេសេ ផលិតកម្លាំង ៤៧ សេះ និងកម្លាំងរមួល ៥៥.៧ ញ៉ូតុនម៉ែត្រ ដោយមាន​ស៊ី​សាំង ៤,៨ លីត្រ/១០០ គីឡូម៉ែត្រ ឬ​ប្រហែល ០.០៤៨ លីត្រ/គីឡូម៉ែត្រ ជាមួយ​នឹង​ការ​បំភាយ​ឧស្ម័ន ១១២ ក្រាម/គីឡូម៉ែត្រ។

យ៉ាងណាមិញចំពោះតម្លៃនៃម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ២០២២ មានជម្រើសពីរប្រភេទរួមមាន Standard និង Tech MAX ចំណែកឯតម្លៃនៃម៉ូតូ Yamaha ពុំទាន់បង្ហាញចេញនូវឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម